• 2020-03-16 07:00:50
  • ព័ត៌មាន

ឡាន Rolls-Royce តួវែង ដាក់លក់តែជាង៣ម៉ឺនដុល្លារ តែបើដឹងរឿងពីក្រោយវាអាចហួសចិត្ត

  • 2020-03-16 07:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Rolls-Royce Limousine ដែលយើងហៅថាតួវែងនោះ មិនមែនជាអ្វីដែលថ្មីឡើយ ហើយអ្នកប្រហែលជាធ្លាប់ឃើញវាពីមុនមក យ៉ាងហោចណាស់ក៏ឃើញតាមរូបថតដែរ។ ប៉ុន្តែអ្វីដែលប្លែក គឺអ្នកប្រហែលជាមិនអាចមើលដឹងថាវាជារថយន្តពិត ឬក្លែងក្លាយនោះឡើយ។

ជាក់ស្តែង រថយន្ត Rolls-Royce Ghost តួវែង ស៊េរីឆ្នា២០០១ ក្លែងក្លាយមួយគ្រឿង បានកែយ៉ាងល្អឥតខ្ចោះ រហូតសឹងធ្វើឲ្យគេមើលមិនដឹង។ Rolls-Royce Ghost នេះ បានកែចេញពីរថយន្ត Lincoln Town Car ស៊េរីឆ្នាំ២០០១ ហើយវាក៏កំពុងតែដាក់លក់ផងដែរ ក្នុងតម្លៃត្រឹមតែ ៣៥ ០០០ដុល្លារប៉ុណ្ណោះ។

ថ្វីបើប្រើបានជាង ១៤១ ០០០ម៉ាយ៍ តែរថយន្តតួវែងនេះស្ថិតនៅសភាពល្អខ្លាំង។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ២៣៥សេះ ប្រើប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ។

បើទោះបីវាជារថយន្ត Lincoln ក្តី ប៉ុន្តែអ្នកដែលបានកែច្នៃវា ពិតជាមានទឹកដៃល្អក្នុងការធ្វើឲ្យដូចទៅនឹងរថយន្ត Rolls-Royce ពិតប្រាកដអីចឹង ទាំងផ្នែកខាងមុខ និងខាងក្រោយ រួមទាំងផ្នែកចំហៀងផងដែរ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់