• 2020-03-16 04:11:25
  • ព័ត៌មាន

ឡាន Toyota មួយម៉ូដែលឈ្មោះ "កូរ៉ូណា" តែកម្រមានអ្នកស្គាល់បំផុត

  • 2020-03-16 04:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការហៅថា កូវីដ១៩ (COVID-19) កំពុងតែបន្តរីករាលដាលយ៉ាងខ្លាំង ជាពិសេសនៅតំបន់អឺរ៉ុប។

មនុស្សមួយចំនួនប្រហែលជាងឿងឆ្ងល់ហើយថា តើឈ្មោះ Corona នេះបានមកពីណា? នៅក្នុងភាសាឡាទីន “Corona” មានន័យថា "ម្កុដ"។ ជាក់ស្តែងវីរុសកូរ៉ូណាបានបង្ហាញរូបរាងដូចម្កុដ នៅពេលគេពិនិត្យតាមរយៈមីក្រូទស្សន៍អេឡិចត្រុង (electron microscope)។

ក្នុងនោះ Toyota ក៏ទទួលបានការបំផុសគំនិតតាមពាក្យឡាទីនខាងលើដែរ ហើយក៏បានដាក់ឈ្មោះរថយន្តរបស់ខ្លួន ដែលនាំចេញទៅអន្តរជាតិជាលើកដំបូងពីជប៉ុន ថា Toyota Corona តែម្តង។

រថយន្ត Toyota Corona បានចេញលក់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៥៧ រហូតដល់ឆ្នាំ២០០២ ទើបឈប់ផលិត។ ដោយឡែក នៅលើទីផ្សារសហរដ្ឋអាមេរិក វាចាប់ផ្តើមមានលក់នៅឆ្នាំ១៩៦០ ជាមួយ Toyota Land Cruiser។

រថយន្តប្រភេទ Sedan នេះបំពាក់ម៉ាស៊ីនជាច្រើនជម្រើស រួមទាំង ម៉ាស៊ីនចំណុះ ២,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងមិនដល់ ១០០សេះឡើយ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់