• 2020-03-13 02:52:30
  • ព័ត៌មាន

នេះអាចជាតម្លៃត្រកូល Huawei P40

  • 2020-03-13 02:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល Huawei P40 នឹង​ប្រកាស​ចេញ​នា​អំឡុង​ចុង​ខែ​មីនា​នេះ ដែល​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​គឺ Huawei P40 ធម្មតា Huawei P40 Pro និង​មាន​ P40 Pro Premium Edition មួយ​ទៀត។

បើ​តាម​ការ​អះអាង​របស់​វិបសាយ​ភាសា​​ក្រិច​បាន​អះអាង​ថា​ P40 ដែល​មាន​អង្គ​ផ្ទុក​ទំហំ ១២៨GB ​នឹង​ដាក់​លក់​តម្លៃ ៨៤៩ អឺរ៉ូ​ (ស្មើ​ប្រមាណ ៩៥៥ ដុល្លារ) ចំណែក​ប្រភេទ P40 Pro ដែល​មាន​អង្គ​ផ្ទុក​ទំហំ ២៥៦GB មាន​តម្លៃ ១ ១៣៩ អឺរ៉ូ (ស្មើ​ប្រមាណ ១ ២៨០ ដុល្លារ)។ ចំណែក​ប្រភេទ Pro Premium Edition ​​មិន​​មាន​ការ​បញ្ជាក់​នូវ​តម្លៃ​នៅ​ឡើយ​ទេ។

ស្មាតហ្វូន​កំពូល​របស់ Huawei នេះ​នឹង​ចេញ​លក់​នៅ​ប្រទេស​ក្រិច​នា​ខែ​មេសា ជា​មួយ​​ស្មាតហ្វូន​បត់​អេក្រង់​ Mate XS ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​នេះ។ នេះ​មាន​ន័យ​ថា​ទីផ្សារ​ដទៃ​ទៀត​​នៅ​អឺរ៉ុប និង​ទីផ្សារ​ផ្សេង​ទៀត​ក្រៅ​ពី​ប្រទេស​ចិន អាច​នឹង​មាន​លក់​នៅ​ខែ​មេសា​ដូច​គ្នា៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់