• 2020-03-12 02:23:53
  • ព័ត៌មាន

ចេញដំណឹងថា Ford Ranger នឹងមានដំឡើងនៅវៀតណាម

  • 2020-03-12 02:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​តាម​ដំណឹង​លេច​ធ្លាយ​ថ្មីៗ​នេះ ចុះ​ផ្សាយ​ដោយ​វិបសាយ​​រថយន្ត​វៀតណាម​ Xehay បាន​ឲ្យ​ដឹង​ថា​ Ford Vietnam គ្រោង​​ធ្វើ​​ការ​ដំឡើង​រថយន្ត​ភីកអាប់ Ford Ranger ក្នុង​ស្រុក​នៅ​រោងចក្រ​ Hai Duong។

រថយន្ត Ford Ranger ដែល​គ្រោង​ដំឡើង​នៅ​វៀតណាម​ ​មាន​ពីរ​ប្រភេទ​គឺ​​ប្រភេទ​ម៉ាស៊ីន​​សាំង​ Turbocharged ចំណុះ ២,២ លីត្រ និង​ម៉ាស៊ីន​ម៉ាស៊ូត​ Supercharged ចំណុះ ៣,២ លីត្រ។ ក្នុង​ការ​ដំឡើង​រថយន្ត​នេះ Ford Vietnam រំពឹង​ថា​នឹង​ផ្អាក​ការ​ដំឡើង​រថយន្ត​ Escape ម៉ូដែល​ថ្មី។

កាល​ពី​ខែ​មករា​ Ford Vietnam បាន​ប្រកាស​អំពី​គម្រោង​ការ​ធ្វើ​ការ​កែ​សម្រួល និង​ពង្រីក​រោងចក្រ​នៅ Hai duong ជា​មួយ​ទំហំ​ទឹក​ប្រាក់​សរុប​រហូត​ដល់ ៨២ លាន​ដុល្លារ។ ការ​​ដំឡើង​រថយន្ត Ford Ranger ក្នុង​ស្រុក​ និង​ជួយ​រក្សា​ស្ថិរភាព​នៃ​​ការ​ផ្គត់ផ្គង់​ផលិតផល និង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​ទាក់ទាញ​ផង​ដែរ។ យ៉ាងណាក្ដី Ford Vietnam អាច​នឹង​ត្រូវ​នាំ​ចូល​រថយន្ត​ Ford Escape ជំនាន់​ថ្មី​ ជំនួស​ឲ្យ​ការ​ដំឡើង​ក្នុង​ស្រុក៕​​

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់