• 2020-03-11 01:24:02
  • ព័ត៌មាន

ថៃ នឹងបង្កើត App ដើម្បីបញ្ចប់ជីវិតវីរុសកូរ៉ូណា

  • 2020-03-11 01:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកត្រួសត្រាយផ្នែកបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវឈានមុខគេរបស់ប្រទេសថៃ កំពុងស្វែងរកវិធីដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទមួយ។

ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ National Science and Technology Development Agency ហៅកាត់ថា NSTDA, ទីភ្នាក់ងារអភិវឌ្ឍន៍ឌីជីថល Digital Government Development Agency ហៅកាត់ថា DGA និងនាយកដ្ឋានគ្រប់គ្រងជំងឺ Department of Disease Control ហៅកាត់ថា DDC បានបង្កើតកម្មវិធីទូរស័ព្ទដែលអនុញ្ញាតឲ្យប្រជាជន ដែលស្ថិតក្រោមការដាក់ដោយឡែកពីគេ អាចវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេ។

លោក Narong Sirilertworakul ប្រធាន NSTDA បានមានប្រសាសន៍ថា កម្មវិធីនេះនឹងត្រូវគេហៅថា “Vwatch"។ Vwatch ត្រូវគេរំពឹងថា នឹងចេញនៅក្នុងរយៈពេល ២សប្តាហ៍ទៀត។ វានឹងជួយមនុស្សដែលស្ថិតក្រោមការដាក់ដាច់ពីគេ បញ្ចូលព័ត៌មាន ដែលនឹងរាយការណ៍ទៅកាន់ DDC តែម្តង។

“ប្រសិនបើអ្នកដែលកំពុងស្ថិតនៅដាច់ដោយឡែកពីគេ រាយការណ៍ថាពួកគេក្តៅខ្លួន និងមានអាការៈប្រឈមផ្សេងទៀត នោះពួកគេនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ”។ នេះបើតាមសម្តី លោក Narong៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់