• 2020-03-11 01:21:31
  • ព័ត៌មាន

Oppo Find X2 Pro ខ្លាំង​អេក្រង់/កាមេរ៉ា​មធ្យម ងំ​កម្លាំង​ម៉ាស៊ីន​ហក់​ឈរ​លេខ ១ លើ AnTuTu ទៀត

  • 2020-03-11 01:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឹង​តែ​ម៉ូឌែល​នៃ​ស្មាតហ្វូន​កំពូល​ប្រទេស​ចិន រាល់​ពេល​បង្ហាញ​ខ្លួន​ម្តងៗ បើ​និយាយ​​ពី​កម្លាំង​ម៉ាស៊ីន​រមែង​ស៊ី​ដាច់​គេ​តែ​ម្តង មិន​ខុស​អី​ពី​ស្មាតហ្វូន Oppo Find X2 Pro ដែល​ទើប​លេច​វត្តមាន​កាល​ពី​ពេល​កន្លង​ទៅ​នេះ ក៏​ទើប​តែ​ផ្ទុះ​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​លើ​ការ​តេស្ត​របស់ AnTuTu ដូច​គ្នា។

Find X2 Pro ដែល​បំពាក់​នូវ​បន្ទះ​ឈីប Qualcomm Snapdragon 965 SoC ទទួល​បាន​ ៦៣៧ ០៩៩ ពិន្ទុ ឈរ​លេខ ១ ដាច់​គេ​នៅ​ពេល​បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​មាន​ពិន្ទុ​វាយ​តម្លៃ​ល្បឿន​ខ្លាំង​ជាង​គេ​បង្អស់។ លើស​ពី​នេះ​ត្រកូល Find X របស់ Oppo សេរ៊ី​ឆ្នាំ ២០២០ ក៏​ទើប​តែ​ឈ្នះ​ពិន្ទុ​ផ្នែក​កាមេរ៉ា​ពី DxOMark និង​ផ្នែក​អេក្រង់​កម្រិត A+ ពី DisplayMate ថែម​ទៀត​ផង។

រំឭក​ថា​ចំណាត់ថ្នាក់​ស្មាតហ្វូន Android កំពូល​កន្លង​ទៅ បាន​ទៅ​លើ Asus ROG Phone 2 ដែល​មាន​ ៥០៧ ២៨៤ ពិន្ទុ រី​ឯ Galaxy S20 Ultra 5G មាន ៥៥៩ ៧៨១ ពិន្ទុ​ រក្សា​តំណែង​កំពូល​បាន​មួយ​រយៈ​ពេល​ខ្លី មុន​ពេល​មក​ដល់​នៃ Find X2 Pro៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់