• 2020-03-10 01:30:36
  • ព័ត៌មាន

មិនមែន ៣ ឬ ៤ តែ​ Huawei P40 Pro ល្បី​ថា​ប្រើ​កាមេរ៉ា ៥ គ្រាប់ ត្រៀម​ប្រកាស​ចុង​ខែ​មិនា

  • 2020-03-10 01:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei នឹង​បើក​ព្រឹត្តិការណ៍​ចេញ​ផ្សាយ​ស្មាតហ្វូន​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២៦ មិនា​ខាង​មុខ ហើយ​ប្រភព​ជា​ច្រើន​ជឿជាក់​ថា​ពិត​ណាស់​គឺ​នឹង​មាន​ការ​ប្រកាស​ចេញ​ស្មាតហ្វូន P40 Pro។

ក្រឡេក​ទៅ​មើល​ការ​ទម្លាយ​ពី​គណនី @RODENT950 ​លើ Twitter បាន​សង្កត់​ធ្ងន់​ថា P40 Pro នឹង​មាន​បំពាក់​កាមេរ៉ា​ក្រោយ ៥ គ្រាប់ ​ពោល​គឺ​ច្រើន​ជាង​គូ​ប្រជែង Galaxy S20 Ultra របស់ Samsung និង iPhone 11 Pro Max របស់ Apple ថែម​ទៀត។

+ក្នុង​នោះ​ Sensor ទាំង ៥ គ្រាប់​លើ P40 Pro មាន​ដូច​ជា៖

  • ឡេន​មេ​ទំហំ 52MP (Sony IMX700) 1/1.28 អ៊ីញ RYYB Sensor
  • ឡេន Ultra Wide ទំហំ 40MP (Sony IMX650) 1/1.5 អ៊ីញ Cine RGGB Sensor
  • ឡេន Telephoto 3x
  • ឡេន Optical Periscope Zoom 10x ប្រភេទ 2P1G
  • គ្រាប់ 3D ToF Sensor

ក្រៅ​ពី​នេះ​ P40 Pro ក៏​ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​មាន​ប្រើប្រាស់​កាមេរ៉ា​មុខ​ភ្លោះ​ទំហំ 32+8MP។ រំឭក​ថា​ទាំង​នេះ​គ្រាន់​ជា​ចចាមអារ៉ាម​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ បែបណាមិញ​ព័ត៌មាន​ច្បាស់ការ​យើង​នឹង​បាន​ឃើញ​នៅ​ថ្ងៃ​ទី ២៦ មិនា​ខាង​មុខ​ផ្ទាល់៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់