• 2020-03-06 05:02:19
  • ព័ត៌មាន

Toyota GR Yaris ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការហើយ!

  • 2020-03-06 05:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត Toyota បានចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត GR Yaris ម៉ូដែលថ្មីសន្លាងរបស់ខ្លួននៅអឺរ៉ុប។

រថយន្តស្ព័រខ្នាតតូច Toyota GR Yaris ស៊េរីឆ្នាំ២០២០ នេះ នឹងមានតម្លៃចាប់ពី ៣៧ ០០០ដុល្លារ នៅលើទីផ្សារប្រទេសអាល្លឺម៉ង់។ ដោយឡែក នៅលើទីផ្សារចក្រភពអង់គ្លេសវិញ GR Yaris ប្រភេទ Base Model មានតម្លៃចាប់ពី ៣៨ ៤៦០ដុល្លារ។ Toyota មិនទាន់មានគម្រោងបញ្ចេញលក់ GR Yaris នៅអាមេរិកខាងជើងទេ៕

រថយន្តស្ព័រជប៉ុននេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ២៥៧សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ។

វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី និងមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក រថយន្ត Toyota GR Yaris សម្រាប់លក់លើទីផ្សារជប៉ុនមានកម្លាំងខ្លាំងជាងបន្តិច គឺ ២៦៨សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់