• 2020-03-05 08:57:34
  • ព័ត៌មាន

រូបភាពថ្មីនៃ Ford F-150 Raptor ស៊េរីឆ្នាំ ២០២១

  • 2020-03-05 08:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Ford F-150 និង Ford F-150 Raptor ដែល​មាន​ការ​កែប្រែ​រូបរាង​ថ្មី នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ អាច​​ក្រោយ​ពី​ការ​បង្ហាញ​ចេញ​រថយន្ត Ford Bronco នា​ខែ​មីនា។

មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នេះ គេ​អាច​ដឹង​ថា​ច្បាស់​ថា​ F-150 ជំនាន់​ថ្មី នឹង​មិន​ដូច​ជំនាន់​មុន​ឡើយ ដោយ​សារ​តែ​នឹង​មាន​ជា​ប្រភេទ​ម៉ាស៊ីន Hybrid ហើយ​មាន​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ទៀត​ផង។

ទន្ទឹម​នឹង​នេះ​មាន​ការ​បង្កើត​រូបភាព Render នៃ​រថយន្ត F-150 និង F-150 Raptor ជំនាន់​ទី ១៤ ដែល​ផ្អែក​​តាម​អ្វី​ដែល​​ប្រភព​ផ្ទៃ​ក្នុង​បាន​ឃើញ​ផ្ទាល់​ភ្នែក។ ប្រភព​ផ្ទៃ​ក្នុង​អនាមិក​បាន​អះអាង​ថា​អ្វី​ដែល​បង្ហាញ​តាម​រូបភាព Render នេះ​គឺ​ស្ទើរ​តែ​ដូច​គ្នា​បេះដាក់​និង​រូបរាង​ពិត។

Ford F-150 ប្រភេទអគ្គិសនី

ត្បិត​ថា​ Ford F-150 ឆ្នាំ ២០២១ មើល​ទៅ​ស្រដៀង​នឹង​រថយន្ត​ Ford F-150 នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ដែល​ខុស​ប្លែក។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ការ​បង្ហាញ​ចេញ​រូបភាព Render នៃ​រថយន្ត Ford F-150 ប្រភេទ​អគ្គិសនី ដែល​ពីរ​ឆ្នាំ​ទៀត​ទើប​បង្ហាញ​ខ្លួន​លើ​ទីផ្សារ។

ចំណែក Ford F-150 Raptor ឆ្នាំ ២០២១ ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​ F-150 Raptor នា​ពេល​បច្ចុប្បន្ន​ផង​ដែរ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់