• 2020-03-03 01:24:09
  • ព័ត៌មាន

ចេញ​ហើយ​រូប​ពិត Oppo Watch គ្រោង​ប្រកាស​ថ្ងៃ​ព្រម​គ្នា​ជាមួយ Find X2 Pro

  • 2020-03-03 01:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Poster ​នៃ​នាឡិកា​ឆ្លាតវៃ​របស់​ក្រុមហ៊ុន Oppo ​បាន​ចែកចាយ​ជា​ផ្លូវការ​ហើយ ដែល​បង្ហាញ​ពី​រូបរាង​និង​កាលបរិច្ឆេទ​ចេញ​ផ្សាយ​ជាក់លាក់​ដែល​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​តែ​មួយ ជួន​ពេល​នៃ​ការ​ប្រកាស Find X2/X2 Pro នា​ថ្ងៃ​ទី ៦ ​មិនា ឆ្នាំ ២០២០។

តាម​តម្រុយ​នៃ​ផ្ទាំង Poster បាន​បង្ហាញ​ពី​នាឡិកា​ Oppo Watchជម្រើស ២ ពណ៌​មាន ខៀវ​ងងឹត និង​ទឹកដោះគោ​គែម​មាស ដែល​មាន​អេក្រង់​រាង​កោង អាច​ធ្វើ​ការ​ហៅ​ចេញ​ចូល​ទំនង​ជា​គាំទ្រ​ការ​ប្រើប្រាស់ eSIM ដូច​ស្មាតហ្វូន​កំពូល​មួយ​ចំនួន​បច្ចុប្បន្ន​ដែរ។

ចំពោះ​តម្លៃ​របស់​វា​តាម​ការ​រំពឹង​ទុក​អាច​ថ្លៃ​ប្រហែល ១៩៩ ដុល្លារ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ចិន Gizmochina។

ជាង​នេះ​វា​អាច​នឹង​បំពាក់​អេក្រង់ AMOLED ទំហំ ១,៣៩ អ៊ីញ មាន​ថាមពល​ថ្ម ៤២០mAh មាន​មុខងារ​វាស់​ចង្វាក់​បេះដូង និង​មុខងារ​ពិសេសៗ​មួយ​ចំនួន​ប្រហាក់ប្រហែល​នាឡិកា​ឆ្លាតវៃ​ដទៃ​អ៊ីចឹង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់