• 2020-03-02 04:09:59
  • ចំណេះដឹង

ឡានលក់ដាច់បំផុតនៅអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ ២០១៩ មាន ២ម៉ូដែលគត់មិនមែនឡានជប៉ុន

  • 2020-03-02 04:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ Focus2Move បាន​បញ្ចេញ​តួលេខ​ថ្មី​អំពី​ទីផ្សារ​រថយន្ត​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​បង្ហាញ​អំពី​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៩។ តួ​លេខ​បាន​បង្ហាញ​ថា​រថយន្ត​ដែល​លក់​ដាច់​ភាគ​ច្រើន​គឺ​ជា​រថយន្ត​ក្រុមហ៊ុន​ជប៉ុន ហើយ​មាន​ពីរ​ម៉ូដែល​គត់​មិន​មែន​រថយន្ត​ជប៉ុន។

១. Toyota Hilux ៖ លក់​បាន ២០៣ ៥២៣ គ្រឿង (កើន ៥,៨%)

២. Isuzu D-MAX ៖ លក់​បាន ១៥៥ ៧៤៧ គ្រឿង (ថយ ៩,២%)

៣. Mitsubishi Xpander ៖ លក់​បាន ១២៣ ៦១១ គ្រឿង (កើន​ ៣១,៤%)

៤. Toyota Avanza ៖ លក់​បាន ១០២ ៤៦៤ គ្រឿង (កើន​ ៥,៨%)

៥. Toyota Vios ៖ លក់​បាន ៩១ ៦៥៩ គ្រឿង (កើន​ ៦,១%)

៦. Toyota Rush ៖ លក់​បាន ៨២ ៧២១ គ្រឿង (កើន​ ២៧,៥%)

៧. Perodua Myvi ៖ លក់​បាន ៨១ ៩៦៦ គ្រឿង (ថយ ០,២%)

៨. Toyota Agya ៖ លក់​បាន ៧៩ ៦៣១ គ្រឿង (កើន​ ១៤២,២%)

៩. Ford Ranger ៖ លក់​បាន ៧៩ ៣៥០ គ្រឿង (ថយ ៣,៩%)

១០. Toyota Fortuner ៖ លក់​បាន ៧៧ ៥៨៥ គ្រឿង (ថយ ២%)

​​​Toyota Isuzu Mitsubishi គឺ​សុទ្ធ​​សឹង​តែ​ម៉ាក​រថយន្ត​របស់​ប្រទេស​ជប៉ុន ខណៈ​ដែល​ម៉ាក Perodua គឺ​ជា​របស់​ប្រទេស​ម៉ាឡេស៊ី និង​ម៉ាក Ford ​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់