• 2020-02-28 06:46:16
  • ព័ត៌មាន

តិចមិនដឹង! ឡាន Honda ទាំងប៉ុន្មានម៉ូដែលនេះ សុទ្ធតែអាចប្តូរពោងសុវត្ថិភាព និងត្រួតពិនិត្យដោយឥតគិតថ្លៃ!

  • 2020-02-28 06:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​ផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​អំពី​ប្រព័ន្ធ​សុវត្ថិភាព​នេះ ជាពិសេសគ្រោះថ្នាក់ដែល​បណ្ដាល​មកពី ពោង​សុវត្ថិភាព​។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយ​ខ្លួន​ឯងអាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ដូច្នេះ​ក្រុមហ៊ុន Honda បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់​ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។

នៅ​ប្រទេស​កម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត Honda ចាស់ៗ​ច្រើនដែល​ចរាចរណ៍​លើ​ដង​ផ្លូវ តែអ្នកប្រើប្រាស់​ទាំង​អស់​​ប្រាកដ​ជាមិនដែលដឹងពីបញ្ហា ពោងសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវាមិនដំណើរការ​ប្រក្រតី​ ឬ ​ប្រសិទ្ធភាព​វា​នៅ​ដល់​កម្រិត​ណា​នោះទេ។

ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន ហើយ​ក្រុមហ៊ុន កំពុងធ្វើការអំពាវនាវ ​ឲ្យ​អតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗ នៅក្នុងស្រុក ​ចូល​មក​មជ្ឈមណ្ឌល​ជួសជុលថែទាំរថយន្ត Honda ដោយផ្តល់ជូនដូចជា ៖

  • ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយមិនគិតថ្លៃ

  • ការត្រួតពិនិត្យថែទាំរថយន្តឥតគិតថ្លៃ

​រថយន្ត Honda ដែលត្រូវធ្វើការ​ផ្លាស់​ប្តូរ​មានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។

អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ​សូម​អញ្ជើញ​មក​យានដ្ឋានជួសជុលរបស់​ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ ​អាកាសយានដ្ឋាន​ អន្តរជាតិ ភ្នំពេញ។

សម្រាប់​ព័ត៌មាន​បន្ថែមសូមធ្វើការទំនាក់ទំនងតាមមានលេខទូរសព្ទ៖ 017 888 564 / 017 888 526 ឬ​ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com។ ​កម្មវិធីនេះចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក៕

មតិយោបល់