• 2020-02-28 03:26:16
  • ព័ត៌មាន

គំរូ​រាង Apple Watch Series 6 បើ​បាន​ប្លែក​ប៉ុន​នេះ ពេញចិត្ត​ទេ?

  • 2020-02-28 03:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាតវៃ Apple Watch Series 6 ក៏​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​អាច​បង្ហាញ​ខ្លួន​នា​អំឡុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone នៅ​ចុង​ឆ្នាំ ២០២០។

បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់ Phone Industry ក៏​បាន​ចេញ​នៅ Concept ប្លែក​ភ្នែក​មួយ ជុំវិញ​ការ​រចនា​ដែល​ជឿ​ថា​អាច​នឹង​កើត​មាន​មាន​លើនាឡិកា​ជំនាន់​ទី ៦ ឆ្នាំ​នេះ។

Phone Industry បាន​ចេញ​ផ្សាយ​វីដេអូ Concept នោះ​នៅ​លើ YouTube ដោយ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​អេក្រង់​រាង​ជ្រុង​មក​ជា​រាង​រង្វង់​វិញ ប៉ុន្តែ​ការ​រចនា​បែប​នេះ​ក៏​មិន​ប្រាកដ​ថា​អាច​កើត​ឡើង​បាន ១០០ ភាគរយ​នោះ​ដែរ ​ព្រោះ​ទាមទារ​ឲ្យ Apple ​ត្រូវ​បង្កើត​នៅ​ Software ដ៏​ស្មុគស្មាញ​ថ្មី​មួយ​ផ្សេង​ទៀត​តម្រូវ​លើ​ផ្ទៃ​រាង​រង្វង់ គ្រាន់​ថា​នៅ​តែ​មាន​សង្ឃឹម​ព្រោះ​ក៏​ធ្លាប់​មាន​ចចាមអារ៉ាម​ថា​ Apple រំពឹង​បំពាក់​អេក្រង់ OLED ជំនាន់​ថ្មី​មួយ​ប្រភេទ​នា​ថ្ងៃ​អនាគត​។

ក្រឡេក​ទៅ​មើល​ការ​រចនា​រូបរាង​ពី​ប្រភព​ខាង​លើ បាន​បង្ហើប​ថា​ Apple Watch Series 6 នឹង​មាន​ជម្រើស​ពណ៌​ច្រើន ជា​ពិសេស​គឺ​ពណ៌​ក្រហម (PRODUCT) RED ​អម​មុខងារ​តាមដាន​ការ​គេង និង​ពង្រឹង​ថាមពល​ថ្ម​កាន់​ដល់​រយៈ​ពេល ២ ​ថ្ងៃ​ឯ​ណោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់