- 2020-02-27 08:48:29
- ព័ត៌មាន
Samsung ឲ្យតម្លៃ iPhone មួយចំនួនថ្លៃជាង Apple ទៅទៀត!
- 2020-02-27 08:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ឲ្យតម្លៃ iPhone មួយចំនួនថ្លៃជាង Apple ទៅទៀត!
ចន្លោះមិនឃើញ
ផ្អែកតាមការចុះផ្សាយរបស់ Softpedia បានឲ្យដឹងថា Samsung បានបង្កើតនូវកម្មវិធីផ្លាស់ប្ដូរថ្មីមួយសម្រាប់ត្រកូល Galaxy S20 របស់ខ្លួន ដែលអាចឲ្យអតិថិជនទិញស្មាតហ្វូនថ្មីបានក្នុងតម្លៃធូរ ប្រសិនបើយកផលិតផលចាស់មកប្ដូរ។
ក្នុងនោះ iPhone 11 Pro ឬ 11 Pro Max ជាផលិតផលដែល Samsung ហ៊ានទិញយកក្នុងតម្លៃខ្ពស់ជាងគេ ដោយហ៊ានឲ្យតម្លៃរហូតដល់ ៧០០ ដុល្លារ ប្រសិនបើនៅមានស្ថានភាពល្អដូចថ្មី។ iPhone 11 ឯណោះវិញមានតម្លៃ ៦០០ ដុល្លារ ស្មើនឹង iPhone XS និង XS Max ដែរ។ iPhone ស៊េរីចាស់ដែល Samsung នៅទទួលទិញគឺ iPhone 6s និង 6s Plus ដែលមានតម្លៃ ២០០ ដុល្លារ។
ខាងក្រោមជាតម្លៃដែល Samsung អាចផ្ដល់ឲ្យខ្ពស់បំផុតសម្រាប់ iPhone នីមួយៗ ៖
iPhone 6s និង iPhone 6s Plus អាចបានរហូតដល់ ២០០ ដុល្លារ
iPhone 7 និង iPhone 7 Plus អាចបានរហូតដល់ ២០០ ដុល្លារ
iPhone 8 និង iPhone 8 Plus អាចបានរហូតដល់ ៣០០ ដុល្លារ
iPhone X អាចបានរហូតដល់ ៣០០ ដុល្លារ
iPhone XR អាចបានរហូតដល់ ៣០០ ដុល្លារ
iPhone XS និង iPhone XS Max អាចបានរហូតដល់ ៦០០ ដុល្លារ
iPhone 11 អាចបានរហូតដល់ ៦០០ ដុល្លារ
iPhone 11 Pro និង iPhone 11 Pro Max អាចបានរហូតដល់ ៧០០ ដុល្លារ
ការផ្ដល់តម្លៃលើម៉ូដែល iPhone នីមួយៗរបស់ Samsung ឃើញថាមានខ្លះខ្ពស់ជាងអ្វីដែល Apple ផ្ដល់ឲ្យសម្រាប់កម្មវិធី "Apple Trade In” ទៅទៀត។ ជាក់ស្ដែង Apple ឲ្យតម្លៃ iPhone XS ត្រឹម ៤២០ ដុល្លារ និង iPhone XS Max ត្រឹម ៥០០ ដុល្លារ។
ខាងក្រោមជាតម្លៃដែល Apple អាចផ្ដល់ឲ្យខ្ពស់បំផុតសម្រាប់ iPhone នីមួយៗ ៖
iPhone 6s អាចបានរហូតដល់ ៨០ ដុល្លារ
iPhone 6s Plus អាចបានរហូតដល់ ១០០ ដុល្លារ
iPhone 7 អាចបានរហូតដល់ ១២០ ដុល្លារ
iPhone 7 Plus អាចបានរហូតដល់ ១៥០ ដុល្លារ
iPhone 8 អាចបានរហូតដល់ ១៧០ ដុល្លារ
iPhone 8 Plus អាចបានរហូតដល់ ២៥០ ដុល្លារ
iPhone X អាចបានរហូតដល់ ៣២០ ដុល្លារ
iPhone XR អាចបានរហូតដល់ ៣០០ ដុល្លារ
iPhone XS អាចបានរហូតដល់ ៤២០ ដុល្លារ
iPhone XS Max អាចបានរហូតដល់ ៥០០ ដុល្លារ