• 2020-02-26 07:03:03
  • ព័ត៌មាន

ពូកឡាន Audi ថ្មី នឹងផលិតចេញពីដបប្លាស្ទិច

  • 2020-02-26 07:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi មានគម្រោងផលិតពូករថយន្តរបស់ខ្លួនចេញពីដបប្លាស្ទិចដែលគេប្រើរួច ហើយម៉ូដែលដំបូងបង្អស់ត្រូវប្រើពូកប្រភេទនេះ គឺ A3 ស៊េរីឆ្នាំ២០២០ ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ។

រថយន្តប្រភេទ Sedan ខ្នាតតូចនេះ នឹងបំពាក់វាយនភ័ណ្ឌរបស់ខ្លួនដល់ទៅ ៨៩% ដែលផលិតចេញពីដបប្លាស្ទិច ខណៈ Audi បានអះអាងឲ្យដឹងថា ខ្លួនត្រូវប្រើដបប្លាស្ទិច ចំណុះ ១,៥លីត្រចំនួន ៤៥ដប ដើម្បីផលិតពូកអង្គុយមួយ។ បន្ថែមពីនេះ Audi នឹងប្រើដបប្លាស្ទិចចំនួន ៦២ដប ដើម្បីផលិតកម្រាលជើង។

ទោះជាយ៉ាងណា សារធាតុនេះមិនទាន់អាចយកមកផលិតកៅអីអង្គុយទាំងមូល លើរថយន្ត Audi A3 នៅឡើយទេ។

លោក Ute Gronheim មេផ្នែកវាយនភ័ណ្ឌសម្រាប់រថយន្ត Audi បាននិយាយថា "គោលដៅរបស់យើងគឺផលិតកៅអីរថយន្តទាំងមូល ចេញពីដបប្លាស្ទិចសុទ្ធ ដូច្នេះយើងអាចយកវាមកប្រើម្តងទៀត។ យើងស្ថិតនៅមិនឆ្ងាយពីគោលដៅនេះឡើយ”៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់