• 2020-02-26 06:56:46
  • ព័ត៌មាន

Qualcomm ប្រាប់ខ្ទេចគ្មានសល់ ឈ្មោះទូរសព្ទថ្មី ៩ ម៉ូដែលទៀតប្រើ SD 865

  • 2020-02-26 06:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទះ​ឈីប Snapragon 865 របស់ Qualcomm នឹង​ត្រូវ​បំពាក់​លើ​ស្មាតហ្វូន Android ភាគ​ច្រើន​ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ។ នៅ​វគ្គ​ដំបូង​​នៃ​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 865 មាន​ត្រកូល​ Galaxy S20, ត្រកូល Xiaomi Mi 10 និង Sony Xperia 1 II ជា​ដើម។

នៅ​ពេល​នេះ Qualcomm បាន​បញ្ជាក់​អំពី​ស្មាតហ្វូន​ថ្មីៗ​ជា​ច្រើន​ទៀត ដែល​នឹង​ប្រើ​ឈីប​របស់​ខ្លួន ​ដោយ​ចាប់​ផ្ដើម​លេច​​​មុខ​ចាប់​ពី​ចុង​ខែ​កុម្ភៈ​នេះ ជា​បន្ត​បន្ទាប់​រហូត​ដល់​ខែ​មីនា។ ​ស្មាតហ្វូន​ដែល​ជិត​ប្រកាស​ចេញ​ទាំង​នោះ​រួម​មាន ៖

  • Black Shark 3 – ប្រកាស​ចេញ​ថ្ងៃ​ទី ៣ មីនា​

  • FCNT arrows 5G - មិន​ទាន់​ដឹង​ថ្ងៃ​ប្រកាស​

  • Legion Gaming Phone – មិន​ទាន់​ដឹង​ថ្ងៃ​ប្រកាស

  • Nubia Red Magic 5G – មិន​ទាន់​ដឹង​ថ្ងៃ​ប្រកាស

  • OPPO Find X2 – ប្រកាស​ថ្ងៃ​ទី ៦ ខែ​មីនា​

  • Redmi K30 Pro – ប្រកាស​នៅ​ខែ​មីនា​

  • ROG Phone 3 – មិន​ទាន់​ដឹង​ថ្ងៃ​ប្រកាស

  • Vivo Apex 2020 Concept Phone – ប្រកាស​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ

  • Zenfone 7 – មិន​ទាន់​ដឹង​ថ្ងៃ​ប្រកាស ​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់