• 2020-02-26 06:42:22
  • ព័ត៌មាន

Apple មិនអនុញ្ញាតឲ្យតួអង្គប្រភេទនេះ ប្រើ iPhone របស់ខ្លួនដាច់ខាត (វីដេអូ)

  • 2020-02-26 06:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សម្ភាសន៍​ជា​មួយ Vanity Fair នា​ថ្ងៃ​នេះ លោក Rian Johnson អ្នក​ដឹក​នាំ​រឿង​ល្បី​​​​ "Knives Out” បាន​ចែក​រំលែក​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍ អំពី​​កិច្ច​ព្រមព្រៀង​ដាក់​ផលិតផល iPhone ក្នុង​ខ្សែ​ភាពយន្ត។ លោក​បាន​និយាយ​ថា Apple អនុញ្ញាត​ឲ្យ​ប្រើ​ iPhone ក្នុង​ខ្សែ​ភាពយន្ត ប៉ុន្តែ​តួអង្គ​ចិត្ត​អាក្រក់​​មិន​​ត្រូវ​បាន​អនុញ្ញាត​ឡើយ។

លោក Rian Johnson បាន​និយាយ​ដូច​នេះ​ថា ៖ “Apple...ពួក​គេ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ iPhone បង្ហាញ​ក្នុង​ភាពយន្ត ប៉ុន្តែ​តួអង្គ​ចិត្ត​អាក្រក់​គឺ​មិន​អាច​ប្រើ iPhone មុខ​កាមេរ៉ា​បាន​ឡើយ។”

Apple ត្រូវ​បាន​គេ​ដឹង​​ថា​មាន​ច្បាប់​តឹងរ៉ឹង​ចំពោះ​ការ​ដែល​ផលិតផល​របស់​ខ្លួន​ត្រូវ​គេ​យក​ប្រើ​ប្រាស់ បង្ហាញ និង​យក​ទៅ​ថត​រូប​ជា​ដើម។ ផ្នែក​មួយ​នៃ​សេចក្ដី​ណែនាំ​សម្រាប់​ការ​ប្រើ​ប្រាស់​ម៉ាក​សញ្ញា​ Apple ​គឺ​ផលិតផល​ Apple ត្រូវ​តែ​បង្ហាញ​ក្នុង​លក្ខណៈ​វិជ្ជមាន ក្នុង​លក្ខណៈ​ឬបរិបទ​ដែល​ឆ្លុះ​បញ្ចាំង​ពី​អនុភាព​ផលិតផល Apple និង​​ក្រុមហ៊ុន Apple៕​​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់