• 2020-02-26 03:53:24
  • ផលិតផលថ្មី

កម្មវិធីនេះ ទាល់តែអ្នកមាន Rolls-Royce ជិះ ទើបអាចប្រើបាន

  • 2020-02-26 03:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce Motor Cars បាន​បង្ហាញ​នូវ​កម្មវិធី​លើ​ទូរសព្ទ​ដៃ​ថ្មី ដែល​មាន​ផ្ដាច់​មុខ​សម្រាប់​តែ​អ្នក​ដែល​ទិញ​រថយន្ត Rolls-Royce ជិះ​ថ្មីថ្មោង​ប៉ុណ្ណោះ។

កម្មវិធី​ថ្មី​នេះ​គឺ​មាន​ឈ្មោះ​ថា​ Whispers ដែល​វា​ជា​ទីតាំង​មួយ​សម្រាប់​ឲ្យ​អតិថិជន​ដ៏​មាន​តម្លៃ​របស់​ Rolls-Royce ចែក​រំលែក​ចំណង់​ចំណូល​ចិត្ត​ និង​ការ​យល់​ឃើញ​រវាង​គ្នា​នឹង​គ្នា ដែល​ប្រៀប​ដូច​ជា​បណ្ដាញ​សង្គម​មួយ​អ៊ីចឹង។ កម្មវិធី​នេះ​គឺ​បាន​បញ្ចេញ​ឲ្យ​អតិថិជន​មួយ​ចំនួន​តូច​សាក​ល្បង​ប្រើ​ប្រាស់​កាល​ពី​ ២ ឆ្នាំ​មុន ហើយ​ពេល​នេះ​បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​សម្រាប់​អតិថិជន​នៅ​អង់គ្លេស, អឺរ៉ុប, មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក។

កម្មវិធី​ Whispers គឺ​ទាល់តែ​អ្នក​ទិញ​រថយន្ត Rolls-Royce ថ្មីៗ​ទើប​អាច​ប្រើ​បាន​ ដោយ​សារ​​ដើម្បី​ដំឡើង​កម្មវិធី​នេះ​ ទាមទារ​ឲ្យ​មាន​លិខិត​បញ្ជាក់​នៃ​ការ​ទិញ​រថយន្ត។ កម្មវិធី​នេះ​ដែរ ក៏​មាន​ផ្ដល់​ជូន​នូវ​មាតិកា​ពិសេសៗ​ជា​ច្រើន​សម្រាប់​អតិថិជន Rolls-Royce រួម​ទាំង​ការ​ចូល​រួម​ក្នុង​នាម​ជា​​ភ្ញៀវ​កិត្តិយស VIP សម្រាប់​កម្មវិធី​ធំៗ​ក្នុង​លោក ដូច​ជា​កីឡា​អូឡាំពិក និង​កម្មវីធី Grammys ជា​ដើម៕​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់