• 2020-02-25 03:06:25
  • ព័ត៌មាន

មាន​អ្នក​ត្រូវ​ចិត្ត​ទេ? នេះ​គំរូ​រាង iPad Pro 2020 អាច​បត់បែន​បាន​ម៉ា​ឆ្ងាញ់

  • 2020-02-25 03:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី Canoopsy លើ YouTube ​ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​នៅ​វីដេអូ​គំរូ​រាង​បែប Mockup ទាក់ទិន​នឹង iPad Pro សេរ៊ី​ឆ្នាំ ២០២០ ដែល​វា​ជា​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន​មួយ និង​ចង់​ឃើញ Apple អាច​ផលិត​ចេញ​នៅ​ថ្ងៃ​ខាង​មុខ។

ត្បិត​នេះ​ពុំ​មែន​ជា​លើក​ដំបូង​នៃ​បច្ចេកវិទ្យា​បត់​អេក្រង់ តែ​សម្រាប់ Apple គឺ​នឹង​ក្លាយ​ជា​លើក​ទី ១ បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​ខ្លួន ដែល​ញាំង​ឲ្យ Canoopsy ជឿជាក់​ថា​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​គុណភាព​ជា​ធំ។

បើ​តាម​ប្រភព​បាន​បង្ហាញ​គឺ​រូបរាង​របស់​វា​មិន​ធំ​ប៉ុន​ថេបប្លែត iPad Pro ​បច្ចុប្បន្ន​ទេ ពោល​គឺ​រចនា​ឡើង​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់ ហើយ​ជា​ពិសេស​គឺ​អាច​គាំទ្រ​ជាមួយ Apple Pencil ដែល​ឆក់​ជាប់​នឹង​គែម​ម៉ាស៊ីន​ទៀត​ផង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​រំឭក​ថា​កន្លង​ទៅ​ក៏​ធ្លាប់​ល្ហិចល្ហៀង​ចចាមអារ៉ាម​ថា​ Apple អាច​នឹង​ដាក់​ប្រកាស iPhone ឬ iPad បត់​នា​ឆ្នាំ ២០២០ នេះ ​ទន្ទឹម​ដែល​ក្រុមហ៊ុន​គូ​ប្រជែង​ឯ​ទៀត​មាន​ដូច​ជា Samsung, Huawei, Motorola និង Microsoft ខ្លះ​ដើរ​គន្លង​នេះ​អស់​ជាង ១ ឆ្នាំ​ទៅ​ហើយ៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់