- 2020-02-25 01:36:17
- ព័ត៌មាន
បែកធ្លាយវីដេអូ iOS 14 បង្ហាញអំពីការផ្លាស់ប្ដូរទាំងស្រុងលើ Multitasking
- 2020-02-25 01:36:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយវីដេអូ iOS 14 បង្ហាញអំពីការផ្លាស់ប្ដូរទាំងស្រុងលើ Multitasking
ចន្លោះមិនឃើញ
ជាធម្មតានៅអំឡុងពេលនេះ ក្រុមការងារ Apple តែងផ្ដោតលើរឿងសំខាន់ចំនួនពីរ នោះគឺ iOS ជំនាន់ថ្មីដែលគ្រោងបង្ហាញក្នុងកម្មវិធី WWDC នាខែមិថុនា និង iPhone ស៊េរីថ្មីដែលប្រកាសចេញនៅអំឡុងខែកញ្ញា។
សម្រាប់ iOS 14 មិនបាច់ចាំដល់ខែមិថុនា ដើម្បីដឹងអំពីចំណុចថ្មីរបស់វានោះទេ ដោយសារមានការលេចធ្លាយធំមួយ អាចឲ្យឃើញមុនអំពី iOS 14 ដំណើរការលើ iPhone។ វាបានបង្ហាញអំពីការផ្លាស់ប្ដូរទាំងស្រុងលើផ្ទាំង Multitasking។
ក្នុងវីដេអូគឺបង្ហាញអំពីផ្ទាំង Multitasking ថ្មី ដែលដំណើរការលើ iPhone 11 Pro Max។ Multitasking ថ្មីលើ iOS 14 នេះ គឺមានលក្ខណៈស្រដៀងនឹងអ្វីដែល Apple ប្រើលើ iPadOS របស់ខ្លួនដែរ។ វាមិនបង្ហាញជាជួរៗបង្ហាញអំពីសភាពនៃកម្មវិធីមួយៗដូចមុននោះ។
Ben Geskin អ្នកចែករំលែកដំណឹងលេចធ្លាយល្បីឈ្មោះម្នាក់ ក៏បានបង្ហាញរូបភាពនៃផ្ទាំង Settings ដែលបញ្ជាក់ថាផ្ទាំង Multitasking ថ្មី នេះមិនមែនជាការ Jailbreak នោះឡើយ។ វាគឺជាផ្នែកមួយនៃការធ្វើតេស្តសាកល្បងផ្ទៃក្នុងរបស់ Apple៕