• 2020-02-24 03:34:31
  • ព័ត៌មាន

បើក​អេក្រង់​ល្បឿន 120Hz Vs 60Hz លើ Galaxy S20 Ultra ស៊ី​ថ្ម​ខុស​គ្នា​ប៉ុណ្ណា?

  • 2020-02-24 03:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​ខ្លាំង​របស់ Galaxy S20 Ultra ដែល​ជា​ស្មាតហ្វូន​ត្រកូល S ថ្លៃ​បំផុត​របស់ Samsung នា​ឆ្នាំ ២០២០ នេះ ក្រៅពីកាមេរ៉ានិងកម្លាំងថ្មធំ ទៀតសោតគឺ​ពាក់ព័ន្ធ​នឹង​អេក្រង់​ដែល​មាន​ល្បឿន Refresh rate ដល់​ទៅ 120Hz ពោល​គឺ​ខុស​ពី​ស្មាតហ្វូន​ទូទៅ​បច្ចុប្បន្ន​មាន​ត្រឹម 60Hz តែ​ប៉ុណ្ណោះ (120Hz មានលើត្រកូល S ទាំង ៣ សេរ៊ី)។

ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ថា​តើ​ល្បឿន​អេក្រង់ 120Hz អាច​ធ្វើ​ឲ្យ​មាន​ការ​ចុះ​ថមថយ​នៃ​កម្លាំង​ថ្ម​រហ័ស​ប៉ុណ្ណា បើ​ធៀប​នឹង​ល្បឿន 60Hz ធម្មតា។

តាម​ការ​តេស្ត​ផ្ទាល់​របស់​គេហទំព័រ PhoneArena ដែល​ប្រើប្រាស់​ម៉ាស៊ីន S20 Ultra បំពាក់​ឈីប Exynos 990 ​ដោយ​កំណត់​ល្បឿន 120Hz លើ​កម្រិត​អេក្រង់ 1 080p បាន​ចេញ​ជា​លទ្ធផល​ប្រៀបធៀប​ដូច​ខាង​ក្រោម៖

  • Samsung Galaxy S20 Ultra 60Hz ​អាច​ប្រើ​បាន​ដល់ ១២ ម៉ោង និង ២៣ នាទី
  • Samsung Galaxy S20 Ultra 120Hz អាច​ប្រើ​បាន​ដល់ ១០ ម៉ោង និង ២ នាទី
  • Samsung Galaxy Note 10 Plus អាច​ប្រើ​បាន​ដល់ ១១ ម៉ោង និង ៣៧ នាទី
  • Samsung Galaxy S20 Plus អាច​ប្រើ​បាន​ដល់ ១០ ម៉ោង និង ៣៣ នាទី
  • Apple iPhone 11 Pro Max អាច​ប្រើ​បាន​ដល់ ១២ ម៉ោង និង ៥៣ នាទី

ជា​លទ្ធផល​បង្ហាញ​ថា​បើ​អ្នក​ប្រើប្រាស់​ល្បឿន 60Hz លើ S20 Ultra ដែល​មាន​ថ្ម​ទំហំ ៥ ០០០mAh នោះគឺ​ពិត​ជា​មាន​ការ​វិវត្ត​កាន់ថ្ម​យូរ​ជាង​មុន​ច្រើន​បើ​ធៀប​នឹង​ជំនាន់​ឆ្នាំ​ទៅ ខណៈ​នៅ​ល្បឿន 120Hz គឺ​ខុស​នឹង​ 60Hz ​ប្រហែល​​ជាង ២ ម៉ោង ប៉ុន្តែ​អ្នក​អាចទទួល​បាន​នៅ​ល្បឿន​ដំណើរការ​អេក្រង់​ដ៏​រហ័ស​គ្មាន​ទាស់​ចិត្ត​មួយ។

ដោយ​ឡែក​បើ​ធៀប​នឹង​គូ​ប្រជែង Apple ដែល​មាន iPhone 11 Pro Max ជា​ជំនាន់​ចុង​ក្រោយ គឺ​នៅ​ចាញ់​បន្តិច ហើយ​នេះ​ជា​ការ​តេស្ត​លើ​ការ​ប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត (Browser Test)៕

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់