- 2020-02-20 07:46:52
- ព័ត៌មាន
Toyota ប្រាប់កម្រិតស៊ីសាំងឡាន Camry ស៊េរីថ្មី ប្រភេទប៉ុងពីរ
- 2020-02-20 07:46:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ប្រាប់កម្រិតស៊ីសាំងឡាន Camry ស៊េរីថ្មី ប្រភេទប៉ុងពីរ
ចន្លោះមិនឃើញ
ជាលើកដំបូង Toyota បានដាក់លក់រថយន្ត Camry AWD (ប្រភេទប៉ុងពីរ) លក់នៅសហរដ្ឋអាមេរិក ដែលជាប្រភេទផលិតឡើងផ្ដាច់មុខសម្រាប់អាមេរិកខាងជើង ដោយការអភិវឌ្ឍធ្វើនៅអាមេរិក និងដំឡើងនៅរោងចក្រ Toyota នៅ Kentucky។
ប្រព័ន្ធ AWD ដែលបំពាក់លើរថយន្ត Toyota Camry ចាប់ពីស៊េរីឆ្នាំ ២០២០ ទៅ គឺជា Dynamic Torque Control AWD។ ប្រព័ន្ធនេះធ្វើឲ្យ Toyota Camry AWD ឆ្នាំ ២០២០ ស៊ីប្រេងជាមធ្យមប្រមាណ ៨,១ លីត្រ/១០០ គ.ម (បើកក្នុងក្រុងស៊ី ៩,៤ លីត្រ/ក្រៅក្រុងស៊ី ៦,៩១ លីត្រ ) សម្រាប់Option LE និង SE។ ចំណែក XLE និង XSE ស៊ីប្រេងជាមធ្យមប្រមាណ ៨,៤ លីត្រ/១០០ គ.ម (បើកក្នុងក្រុងស៊ី ៩,៤ លីត្រ/ក្រៅក្រុងស៊ី ៦,៩១ លីត្រ) ។
កម្លាំងរបស់រថយន្ត Toyota Camry AWD ឆ្នាំ ២០២០ គឺបានមកពីម៉ាស៊ីន DOHC ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ រថយន្តថ្មីនេះនឹងចេញលក់នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ នេះ៕