• 2020-02-20 06:17:18
  • ព័ត៌មាន

ស្តែងៗ​នៅ​នឹង​ដៃ វីដេអូ​ចាប់​កាន់ iPhone 9 ដែល​ល្បី​ថា​ចេញ​ខែ​មីនា​តម្លៃ ៣៩៩ ដុល្លារ

  • 2020-02-20 06:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដែល​ចែកចាយ​នៅ​លើ TikTok កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​ការ​បែកធ្លាយ​រូបរាង iPhone 9 ឬ iPhone SE 2 ដែល​គេ​ជឿជាក់​ថា​វា​អាច​នឹង​មាន​តម្លៃ​ប្រមាណ ៣៩៩ ដុល្លារ គ្រោង​ចេញ​ផ្សាយ​នៅ​អំឡុង​ចុង​ខែ​មីនា​ខាង​មុខ។

បើ​តាម​ការ​បង្ហាញ​ក្នុង​វីដេអូ iPhone នោះ​គឺ​មាន​រូបរាង​ស្រដៀង​ iPhone 8 អ៊ីចឹង​ដែរ ពោល​គឺ​បន្ត​ប្រើប្រាស់​ប៊ូតុង Home តែ​ផ្នែក​ខ្នង​ខាង​ក្រោយ​រំលេច​ពណ៌​ថ្មី​ដូច​មាន​លើ iPhone 11 សេរ៊ិ​ឆ្នាំ ២០២០ គ្រាន់​តែ​ប្រើប្រាស់​កាមេរ៉ា​មួយ​គ្រាប់។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​កន្លង​ទៅ​តាម​ការ​ព្យាករណ៍ iPhone 9 អាច​នឹង​ឈរ​ឈ្មោះ​ជា​អាវុធ​ធុន​មធ្យម​របស់ Apple ដែល​បំពាក់​នូវ​ឈីប A13 Bionic សេរ៊ី​ចុង​ក្រោយ រុញ​ឲ្យ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​គួរសម ត្បិត​បើ​មាន​រូបរាង​តូច​ក៏​ពិត​មែន៕

អានអត្ថបទ:

ប្រភព៖ macrumors ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់