• 2020-02-20 02:23:39
  • ព័ត៌មាន

Tesla អាចកើបបានជាង ៥០លានដុល្លារ ពីអ្នកកក់ឡានភីកអាប់ Cybertruck

  • 2020-02-20 02:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ ចំនួន​​អ្នក​កុម្ម៉ង់​ទិញ​រថយន្ត Tesla Cybertruck គឺ​មាន​ជាង ២០ ម៉ឺន​គ្រឿង។ បើ​តាម​តួ​លេខ​វិភាគ​ចុង​ក្រោយ​ គឺ​មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់​ ចាប់​អារម្មណ៍​នឹង​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ។

បើ​តាម​ការ​វិភាគ​របស់ Cybertruck Owners Club បង្ហាញ​ថា​ក្រុមហ៊ុន​របស់​លោក Elon Musk អាច​ប្រមូល​នូវ​ចំនួន​កុម្ម៉ង់​ទិញ​បាន​ ៥៣៥ ០០០ គ្រឿង គិត​ត្រឹម​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ។ ​បើ​គិត​លើ​ថ្លៃ​កក់​ ១០០ ដុល្លារ​ក្នុង​មួយ​គ្រឿង នេះ​មាន​ន័យ​ថា​ Tesla អាច​​ប្រមូល​លុយ​បាន​​ជាង ៥៣,៥ លាន​ដុល្លារ។

តាម​តួ​លេខ​នៃ​ការ​កុម្ម៉ង់​ទិញ​រថយន្ត​ Cybertruck នា​ពេល​នេះ បង្ហាញ​ថា​មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ ទោះ​បី​ជា​មួយ​ចំនួន​ធំ​មិន​បាន​ឃើញ​វា​ផ្ទាល់​​ភ្នែក​ក៏​ដោយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់