• 2020-02-19 08:28:19
  • ព័ត៌មាន

មេ Tesla បានត្រឹមខកចិត្ត ពេលដឹងរឿងលោក Bill Gates​​​​​

  • 2020-02-19 08:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft ធ្លាប់​បាន​លើក​សរសើរ​ក្រុមហ៊ុន​ Tesla ដែល​បាន​រុញ​ច្រាន​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ​ទៀត​ផលិត​រថយន្ត​អគ្គិសនី។ ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​បែរ​ជា​មិន​ទិញ​រថយន្ត​របស់ Tesla ក្រុមហ៊ុន​ដែល​ខ្លួន​កោត​សរសេរ បែរ​ជា​ទិញ​រថយន្ត​អគ្គិសនី​របស់ Porsche ទៅ​វិញ។

មិន​យូរ​ប៉ុន្មាន​ លោក Elon Musk នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​ Tesla បាន​ដឹង​អំពី​រឿង​នេះ ​ដោយ​បាន​ឆ្លើយ​តប​​ខ្លីៗ​តាម​រយៈ​គណនី Twitter របស់​ខ្លួន​​ថា​ ៖ "និយាយ​តាម​ត្រង់​ទៅ កិច្ច​សន្ទនា​ខ្ញុំ​ជា​មួយ​លោក Bill Gates គឺ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ។”

គួរ​ដឹង​ថា​លោក Bill Gates បាន​​និយាយ​អំពី​ការ​ទិញ​រថយន្ត Porsche Taycan ពេល​ជួបនិយាយគ្នាជាមួយនឹង ​Marques Brownlee (MKBHD) ជា​ YouTuber ល្បី​ម្នាក់។ លោក​បាន​និយាយ​ដូច​នេះ​ថា ៖ "ខ្ញុំទើបតែទិញរថយន្ត Porsche ថ្មី គឺ Taycan ដែលជារថយន្តអគ្គិសនី ហើយខ្ញុំចង់ប្រាប់ថា វាជារថយន្តថ្លៃ ប៉ុន្តែវាល្អខ្លាំង និងអស្ចារ្យណាស់។ វាជារថយន្តអគ្គិសនីដំបូងរបស់ខ្ញុំ៕"

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់