• 2020-02-19 04:06:54
  • ព័ត៌មាន

ក្រុមហ៊ុនចិនមួយ តាមទិញរោងចក្រអាមេរិក បានទាំងពីរលើក

  • 2020-02-19 04:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ចិន​ឈ្មោះ​ថា​ Great Wall Motor បាន​ទិញ​យក​នូវ​រោងចក្រ​​ផលិត​រថយន្ត​របស់​រថយន្ត​​ក្រុមហ៊ុន General Motors មួយ​ទៀត​នៅ​អាស៊ី ដែល​លើក​​នេះ​គឺ​នៅ​ប្រទេស​ថៃ។

​បន្ទាប់​ពី​ការ​ប្រកាស​កាល​ខែ​មុន​ថា​ខ្លួន​នឹង​ទិញ​យក​រោងចក្រ​​​​របស់ General Motors នៅ​​ទីក្រុង Talegaon ក្នុង​ប្រទេស​ឥណ្ឌា ក្រុមហ៊ុន Great Wall Motors នៅ​ពេល​នេះ​បាន​សម្រេច​នូវ​ការ​ជួយ​ដូរ​ស្រដៀង​គ្នា​មួយ​ទៀត ដោយ​ទិញ​យក​រោងចក្រ​ផលិត​របស់ General Motors នៅ​ក្នុង​ខេត្ត Rayong ប្រទេស​ថៃ។

ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ Great Wall នឹង​ក្លាយ​ជា​ម្ចាស់​របស់​​ General Motors Thailand និង General Motors Powertrain Thailand ដែល​ក្នុង​នោះ​រួម​មាន​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ Rayong និង​រោងចក្រ​ផលិត​ម៉ាស៊ីន​ផង​ដែរ។

​​​​Great Wall និង General Motors រំពឹង​ថា​បញ្ចប់​ការ​ជួញ​ដូរ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ដែល​ពេល​នោះ General Motors ​របស់​អាមេរិក​នឹង​ប្រគល់​រោងចក្រ General Motors Rayong Complex ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន Great Wall។

Great Wall នឹង​ប្រើ​ប្រាស់​រោងចក្រ​ទើប​តែ​ទិញ​ថ្មី​នៅ​ប្រទេស​ថៃ​ ដើម្បី​អភិវឌ្ឍន៍​នូវ​មុខ​ជំនួញ​របស់​ខ្លួន​លើ​ទីផ្សារ​​អាស៊ាន ដោយ​យក​ប្រទេស​ថៃ​ជា​ចំណុច​កណ្ដាល​មួយ ហើយ​​ក្រុមហ៊ុន​ក៏​នឹង​​នាំ​ចេញ​រថយន្ត​ទៅ​អូស្ត្រាលី​ផង​ដែរ ក្រៅ​តែ​ពី​អាស៊ាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​​​អនុប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​សកល​របស់​ Great Wall។

គួរ​ដឹង​ថា​ចាប់​តាំង​ពី​ដំណើរ​ការ​នៅ​ឆ្នាំ ២០០០ មក រោងចក្រ​នៅ​ Rayong របស់ General Motors បាន​ផលិត​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ SUV ខ្នាត​ធំ​​ជិត ១,៤ លាន​គ្រឿង សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​និង​ការ​នាំ​ចេញ។ បច្ចុប្បន្ន​នេះ​រោងចក្រ​គឺ​មាន​ផលិត​រថយន្ត​ភីកអាប់ Colorado និង​រថយន្ត​ SUV Trailblazer ក្រោម​ម៉ាក​ Chevrolet និង Holden។ ចំណែក​រោងចក្រ​ផលិត​ម៉ាស៊ីន​គឺ​មាន​ផលិត​ម៉ាស៊ីន​ម៉ាស៊ូត Duramax ចំណុះ ២,៨ លីត្រ មាន​ ៤ស៊ីឡាំង។

​តាម​ការ​លើក​ឡើង​របស់​លោក Andy Dunstan ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារក្រុមហ៊ុន GM បាននិយាយថា “ការប្រើប្រាស់រោងចក្រតិចតួច និងតម្រូវការក្នុងស្រុក ព្រមទាំងការនាំចេញទាប បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មនេះ”។ ដែល​ទាំង​នេះ​ហើយ​គឺ​ជា​កត្តា​នាំ​ឲ្យ​មាន GM សម្រេច​ចិត្ត​លក់​រោងចក្រ​នៅ​ថៃ៕​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់