• 2020-02-19 04:40:14
  • ព័ត៌មាន

ស្មាតហ្វូន realme មាន 5G ដំបូងបំផុតនឹងចេញជាផ្លូវការម៉ោង ៤ ល្ងាចថ្ងៃទី​២៤នេះហើយ

  • 2020-02-19 04:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនស៊េរី 5G ដំបូង បង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រ នៅពេលឆាប់ៗនេះ។ realme នឹងរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមអ៊ីនធឺណែតជាសកលជាមួយនឹង ផលិតផល 5G ដំបូងបង្អស់ដែលបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 5G របស់ខ្លួននេះផងដែរ។

កាលពីថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២០ នៅឯទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញឯណោះ realme បានប្រកាសជាផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី 5G តាមអ៊ិនធឺណែតក្នុងប្រធានបទគោលគឺ “ល្បឿននៃអនាគត” ។

ព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅទូទាំងពិភពលោកក្នុងជាង ១៥ ទីផ្សារនៅលើយូធូប ឬហ្វេសប៊ុក និងគេហទំព័រ realme.com នឹងចាប់ផ្តើមនៅម៉ោង ១០ នាទីព្រឹកនៅថ្ងៃទី ២៤ ខែកុម្ភៈ (ម៉ោងនៅប្រទេសកម្ពុជា ៤ នាទីល្ងាច)។

ក្នុងនាមជាអ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា 5G ទូទាំងពិភពលោក realme បាន ប្រកាន់ខ្ជាប់នូវគំនិតគោលការណ៍ “Dare to Leap” នឹងបង្ហាញសមិទ្ធផលស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួនគឺ realme X50 Pro 5G ដែលបំពាក់ដោយ បន្ទះឈីបជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 865 5G ។ realme នឹងបន្តនាំមកនូវការភ្ញាក់ផ្អើលដល់អតិថិជនទាំងអស់។

រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការ realme X50 Pro 5G

នៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Qualcomm Snapdragon លើកទី ៤ ដែលបានធ្វើឡើងនៅចុងឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹងក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់មួយក្នុងចំណោមស្វាតហ្វូនទាំងអស់ដែលបានបំពាក់ប្រព័ន្ធ Snapdragon 765G និង Snapdragon 865 5G ។

ជាងនេះទៅទៀត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ ស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme គឺ realme X50 pro 5G ដែលបំពាក់ដោយប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះក៏បានដាក់លក់ជាផ្លូវការនៅប្រទេសចិនហើយដែរ។ ផលិតផលទាំងអស់សុទ្ធតែទទួលបានការគាំទ្រនិងកោតសរសើរពីអតិថិជន។

ត្បិតថាជាម៉ាកយីហោវ័យក្មេងមែនពិត ប៉ុន្តែក្រុមហ៊ុន realme បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 865 5G ដែលនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន realme បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាញ ផ្គត់ផ្គង់ដែលតំណាងដោយក្រុមហ៊ុន Qualcomm ដែលអាចផ្តល់ជូនអតិថិជនទូទាំង ពិភពលោកនូវបច្ចេកវិទ្យានិងផលិតផលទំនើបបំផុត។

realme នឹងខិតខំដើម្បីក្លាយជាម៉ាកបច្ចេកវិទ្យាដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ "Dare to Leap" ហើយនឹងបង្ហាញខ្លួននៅក្នុងទី ក្រុងMadrid ក្នុងនាមជាម៉ាកសញ្ញាដែលឈានមុខគេលំដាប់ពិភពលោក។

ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈមក realme បានរីកចម្រើនជាមួយនឹងគំនិត “Dare to Leap” និងផលិតផលស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្ពស់។ យោងតាមស្ថិតិពិភពលោកដែលបានរាយការណ៍ដោយ Counterpoint បានឱ្យដឹងថា ការនាំចេញស្មាតហ្វូន realme សរុបនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៩ មានចំនួន លើសពី ១០ លានគ្រឿងរហូតជាប់ចំណាត់ថ្នាក់ទី ៧ បើប្រៀបជាមួយទីផ្សារទូរសព្ទកំពូលៗនៅជុំវិញពិភពលោក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ realme មានអត្រាកំណើនរហូតដល់ ៨០៨% ហើយបានក្លាយជាយីហោស្មាតហ្វូនដែល មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកថែមទៀតផង។

ក្នុងពេលជាមួយគ្នានេះដែរ realme ដែលជាយីហោផ្តោតលើទីផ្សាពិភពលោកកំពុងចារាចរណ៍យ៉ាងសកម្មនៅលើទីផ្សារ ធំៗចំនួន ២៥ នៅទូទាំងពិភពលោករួមមានប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ីមជ្ឈិមបូព៌ា និង អឺរ៉ុបជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា realme កំពុងមានឈ្មោះល្បីល្បាញ ពាសពេញពិភពលោក។

នៅឆ្នាំ ២០២០ នេះ realme នឹងដើរតួជា “អ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា និងការកម្សាន្ត”។ ទន្ទឹមនឹងនេះដែរ realme បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនវ័យក្មេងយ៉ាងពិសេស ជាមួយនឹងម៉ាស៊ីនភ្លោះនៃស្មាតហ្វូននិង loT ក្រុមហ៊ុន realme នឹងបង្កើតជីវិតបែបទាន់សម័យនិងឆ្លាតវៃដែលពេញនិយមបំផុត។ ជាងនេះទៅទៀត realme យល់ពីតម្រូវការអតិថិជនវ័យក្មេង ហើយផ្តល់ជូនផលិតផលបច្ចេកវិទ្យាយ៉ាងទាន់សម័យជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

ក្នុងនាមជាម៉ាកយីហោវ័យក្មេង realme នឹងបង្ហាញសក្ដានុពលរបស់ខ្លួនថានឹង «ក្លាយជាអ្នកនិយមបច្ចេកវិទ្យាយ៉ាងទាន់សម័យ» ដែលមិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការកសាងម៉ាកយីហោ realme ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏សំខាន់ជាមួយនឹងជំហានថ្មីរបស់ realme ក្នុងបេសកកម្មនៅឆ្នាំ ២០២០ នេះផងដែរ។

ទស្សនាវីដេអូផ្សាយផ្ទាល់(Live)ខាងក្រោម៖

realme គឺជាម៉ាកបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផ្តល់នូវផលិតផលនិងសេវាកម្ម បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៏ទស្សនវិស័យ Dare-to-Leap។ យីហោនេះត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 4 ខែឧសភាឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li រួមជាមួយយុវជនមួយក្រុមដែលមានបទពិសោធន៍សម្បូរបែបនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ក្រុមហ៊ុន realme បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

បើយោងតាមគេហទំព័រ Counterpoint ក្រុមហ៊ុន realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។ realme បានពង្រីកទីផ្សារជាសកលរហូតដល់ ២៥ ទីផ្សារដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ាគីស្ថាន និង អាហ្វ្រិកជាដើម៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់នេះ៖ Facebook.com/realmeCambodia/

អត្ថបទ៖ រក្សា

មតិយោបល់