• 2020-02-19 02:00:52
  • ព័ត៌មាន

Lexus ប្រាប់មូលហេតុ អត់លក់ឡានអគ្គិសនីដំបូងរបស់ខ្លួននៅអាមេរិក

  • 2020-02-19 02:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែរៀងពិបាកបន្តិចនៅលើទីផ្សារអឺរ៉ុប ព្រោះមិនងាយផ្តួលគូប្រជែងដូចជា Audi, BMW និង Mercedes-Benz ឡើយ។ ទោះជាយ៉ាងណា Lexus នៅតែមិនចុះចាញ់ ហើយការមកដល់នៃរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ UX 300e អាចនឹងជួយបង្កើនការលក់ទៀតផង។

រថយន្ត Lexus ត្រកូល UX បានចេញលក់នៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៩ ដោយលក់បានចំនួន ១៦ ៧២៥គ្រឿង ក្នុងឆ្នាំដំបូងរបស់ខ្លួន។ ផ្ទុយទៅវិញ Lexus នឹងមិនលក់ UX 300e (ប្រើអគ្គិសនី) នៅលើទីផ្សារសហរដ្ឋអាមេរិកឡើយ។

នាយកក្រុមហ៊ុន Lexus International លោក Koji Sato បានប្រាប់គេហទំព័រ Automotive News Europe ឲ្យដឹងថា "យើងគ្មានគម្រោងលក់រថយន្តអគ្គិសនី (UX 300e) នៅអាមេរិកទេ ព្រោះនៅទីនោះគ្មានតម្រូវការឡើយ។ យុទ្ធសាស្រ្តគោលសម្រាប់បច្ចេកវិទ្យាអេឡិចត្រូនិចរបស់យើងគឺ ចំកន្លែង ចំពេល និងតម្លៃល្អ”។

ក្នុងនោះលោក Sato បានបញ្ជាក់ថា UX 300e នឹងលក់នៅប្រទេសចិន ជប៉ុន និងប្រទេសអាស៊ីមួយចំនួនទៀត ប៉ុន្តែផ្តោតខ្លាំងលើទីផ្សារអឺរ៉ុប និងចិន៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់