• 2020-02-14 07:16:16
  • ព័ត៌មាន

YouTube ហ៊ានចាយ ២០លានដុល្លារ ទិញវីដេអូឯកសាររបស់ Justin Bieber

  • 2020-02-14 07:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឯកសារ​​ជា​ស៊េរី​អំពី Justin Bieber គឺ​​អ្វី​ដែល YouTube ហ៊ាន​ចំណាយ​លុយ​ទិញ​យក​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ការ​ចំណាយ​ហាក់​ដូច​ជា​ចាប់​ផ្ដើម​ឲ្យ​ផល​ហើយ។

វីដេអូ​ភាគ​ទី​មួយ​នៃ​ស៊េរី "Justin Bieber: Seasons” មាន​ចំនួន​ទស្សនា​រហូត​ដល់ ៣២,៥ លាន​ដង ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ដំបូង បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Variety។ ដូច​នេះ​វា​គឺ​ជា​វីដេអូ​ភាគ​មួយ​ដែល​មាន​ចំនួន​ទស្សនា​ច្រើន​បំផុត​សម្រាប់ YouTube Originals ក្រោយ​ពី​ប្រព័ន្ធ​នេះ​ចាប់​ផ្ដើម​ចាប់​ពី​ឆ្នាំ ២០១៦ មក។

មាន​ការ​រាយការណ៍​ថា​ YouTube ចំណាយ​ជាង ២០ លាន​ដុល្លារ ដើម្បី​ទិញ​យក​វីដេអូ​ស៊េរី​ដែល​មាន​ ១០ ភាគ​នេះ ជា​ការ​ចំណាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ YouTube ដើម្បី​ត​ទល់​នឹង​សេវាកម្ម Netflix ដែល​ជា​គូ​ប្រជែង៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់