• 2020-02-14 03:09:46
  • ព័ត៌មាន

Ford F-150 ឆ្នាំ២០២១ នឹងដូររាងថ្មី ហើយមានសរុប ១៥ពណ៌

  • 2020-02-14 03:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

F-150 គឺជារថយន្តភីកអាប់ដ៏សំខាន់បំផុតមួយរបស់ Ford ខណៈវាកំពុងលក់ដាច់ខ្លាំងនៅជុំវិញពិភពលោក។ កាលពីពេលថ្មីៗនេះ គេហទំព័រមួយបានបង្ហាញឲ្យឃើញនូវពណ៌ថ្មី នៃរថយន្ត F-150 ស៊េរីឆ្នាំ២០២១ (ជំនាន់ថ្មី) ដែលនឹងផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

យោងតាមគេហទំព័រ Automotive Touchup បានបង្ហាញថា រថយន្ត Ford F-150 ជំនាន់ទី១៤ថ្មី នឹងមានពណ៌រហូតដល់ទៅ ១៥ ដោយក្នុងនោះរួមមាន៖ Antimatter Blue Metallic, Carbonized Gray Metallic, Space White Pearl, Oxford White, Star White Pearl, Race Red, Kodiak Brown Metallic, Stone Gray Metallic, Lucid Red Pearl, Smoked Quartz Metallic, Velocity Blue Metallic, Guard Metallic, Lead Foot Gray, Iconic Silver Metallic និង Agate Black Metallic។

គេរំពឹងថា រថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ នឹងចូលសង្វាក់ផលិតកម្មក្នុងខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ហើយចាប់ផ្តើមចេញលក់នៅខែកញ្ញា៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់