• 2020-02-13 03:19:03
  • ព័ត៌មាន

ឡាន Lexus ES នៅអឺរ៉ុបទាំងអស់ នឹងប្រើកាមេរ៉ាជំនួសកញ្ចក់ចំហៀង ដូចនៅជប៉ុន

  • 2020-02-13 03:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leuxs បានបង្ហាញប្រព័ន្ធកាមេរ៉ាមើលចំហៀង ជំនួសឲ្យកញ្ចក់មើលចំហៀងធម្មតា កាលពីប៉ុន្មានឆ្នាំមុន ដោយហៅថា Digital Side-view Monitor សម្រាប់រថយន្តម៉ូដែល ES នៅក្នុងប្រទេសជប៉ុន។

ឥឡូវបច្ចេកវិទ្យានេះក៏នឹងត្រូវដាក់ឲ្យប្រើលើរថយន្ត Lexus ES ទាំងអស់នៅអឺរ៉ុបដែរ ដោយវាជា Option តម្លៃ ២ ០០០ដុល្លារ។

គួរឲ្យដឹងថា ប្រព័ន្ធកាមេរ៉ាមើលចំហៀង Digital Side-view Monitor អាច​​បង្ហាញ​​រូបភាព​ដល់​អ្នក​បើកបរ​បាន​ តាម​រយៈ​អេក្រង់​ចំនួន​ពីរ​​ទំហំ​ ៥ អ៊ីង ​ដែល​ស្ថិត​នៅ​ផ្នែក​ចំហៀង​ទាំង​សង​ខាង។

Lexus និយាយ​ថា​​កាមេរ៉ា​មើល​ចំហៀង​នេះ ​អាច​ធន់​នឹង​ទឹក​ភ្លៀង, អាច​បង្ហាញ​រូបភាព​ច្បាស់​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា, អាច​មើល​ឃើញ​ធំ​ទូលាយ​លើស​ពី​កញ្ចក់​ធម្មតា។ មិនតែប៉ុណ្ណោះ វាក៏កាត់ចំណាំងភ្លើងពីរថយន្តខាងក្រោយនៅពេលយប់ផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់