• 2020-02-13 01:35:21
  • ព័ត៌មាន

សមាជទូរសព្ទធំប្រចាំឆ្នាំ ប្រកាសរំសាយចោលព្រោះវីរុសកូរ៉ូណា

  • 2020-02-13 01:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សមាជ​ទូរសព្ទ​ធំ​ប្រចាំ​ឆ្នាំ​​ Mobile World Congress នឹង​មិន​ប្រព្រឹត្ត​​ទៅ​នា​ឆ្នាំ ២០២០ នេះ​ទេ។ MWC ត្រូវ​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ២៧ ខែ​កុម្ភៈ នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ ប៉ុន្តែ​អ្នក​រៀប​ចំ​កម្មវិធី​បាន​​សម្រេច​រំសាយ​ចោល​កម្មវិធី​ទាំង​មូល​​ដោយ​សារ​ភ័យ​ខ្លាច​ជុំវិញ​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា។

មុន​ការ​រំសាយ​ចោល​ MWC មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកាស​មិន​ចូល​រួម​ក្នុង​កម្មវិធី និង​មាន​ខ្លះ​បាន​រំសាយ​ចោល​កម្មវិធី​មុន MWC (Pre-MWC) ដូច​នេះ​ដំណឹង​នេះ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ប៉ុន្មាន​ឡើយ។

នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ប្រកាស​ពី​​ដំណឹង​ចុង​ក្រោយ​ជុំវិញ​ព្រឹត្តិការណ៍ Pre-MWC ដែល​កើត​មាន​នៅ​ថ្ងៃ​ទី ២២ និង ២៣ ខែ​កុម្ភៈ មាន​ដូច​ជា​ Huawei, OPPO, Xiaomi និង Motorola។

យ៉ាងណាក្ដី GSMA ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ទន្ទឹង​រង់​ចាំ​ការ​ប្រារព្ធ​កម្មវីធី​ MWC 2021 នា​ទីក្រុង Barcelona បន្ត​ទៀត៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់