• 2020-02-12 03:18:20
  • ព័ត៌មាន

Ford GT ឆ្នាំ២០២០ គូប្រជែង Ferrari ចេញតម្លៃលក់ហើយ!

  • 2020-02-12 03:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានដាក់បង្ហាញរថយន្តស្ព័រដ៏អស្ចារ្យរបស់ខ្លួន គឺម៉ូដែល GT ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងកម្មវិធី 2020 Chicago Auto Show ហៅឈ្មោះថា "Ford GT Liquid Carbon Special Edition” ដោយអាប់ដេតផ្នែកមេកានិច ក៏ដូចជារូបរាងផងដែរ ដើម្បីប្រជែងជាមួយ Ferrari និង McLaren ជាដើម។

Ford GT ឆ្នាំ២០២០ នេះបានស្រោបតួខ្លួនដោយ Carbon Fiber មួយជុំរថយន្តតែម្តង ដោយគេហៅថា Liquid Carbon។ ជាមួយគ្នានេះ សូម្បីតែយ៉ាន់របស់វាក៏ជា Carbon Fiber ដែរ។

វាបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ៦៦០សេះ។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតប្រព័ន្ធស្អំម៉ាស៊ីន, លំហូរខ្យល់ (Aerodynamics), ប្រព័ន្ធបូម, ប្រព័ន្ធចង្កូត និងការទប់លំនឹងជាដើម។ លើសពីនេះទៅទៀត ប្រព័ន្ធស៊ីម៉ាំង Akrapovic ប្រភេទទីតានីញ៉ូមដែលធ្លាប់ជា Option តម្លៃ ១០ ០០០ដុល្លារ ត្រូវបានបំពាក់មកស្តង់ដារតែម្តង។

គួរឲ្យដឹងថា រថយន្ត Ford GT Liquid Carbon Special Edition នេះ នឹងត្រូវផលិតត្រឹមតែ ១២គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយមានតម្លៃចាប់ពី ៧៥០ ០០០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់