• 2020-02-12 02:08:55
  • ព័ត៌មាន

អ្នក​ឈ្នះ​ពាន​រង្វាន់ Oscar ​រិះគន់​ Keyboard លើ​ MacBook Pro ពេញ​ទំហឹង ព្រោះ​តែ​រឿង​ម្យ៉ាង

  • 2020-02-12 02:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ដឹកនាំ​ផលិត​ភាពយន្ត Thor: Ragnarok ដែល​បាន​ឈ្នះ​ពាន​រង្វាន់ Oscar កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​ផល​លំបាក​នៃ​ការ​ប្រើប្រាស់ Keyboard លើ​កុំព្យូទ័រ MacBook Pro របស់​ក្រុមហ៊ុន Apple។

នៅ​ព្រឹត្តិការណ៍ប្រកាស​ពាន​រង្វាន់ Oscar លើក​ទី ៩២ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ​កុម្ភៈ ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក ផលិតករ​ភាពយន្ត​លោក​ Taika Waititi បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​គេ​ចោទ​សួរ​អំពី​ការ​សរសេរ​និពន្ធ​បែប​អស់​សំណើច​ថា៖ "Apple គួរ​ណា​តែ​ជួសជុល​ផ្លាស់ប្តូរ Keyboard របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត ដោយ​ខ្ញុំ​មិន​អាច​សរសេរ​ពាក្យ​អ្វី​សោះ ពោល​វា​កាន់​តែ​លំបាក​ឡើង​ហើយ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​រត់​ទៅ​រក​កុំព្យូទ័រ​ធម្មតា​វិញ ​ព្រោះ​ Keyboard លើ PC វា​មាន​ភាព​ប្រសើរ​និង​សម​ជាមួយ​នឹង​ម្រាម​ដៃ​យើង​ជាង ពោល​គឺ Keyboard របស់ Apple ពិត​ជា​អន់​ខ្លាំង​ណាស់"។

លោក​បាន​បន្ថែម​ថា៖ "ស្មា​របស់​ខ្ញុំ​ហាក់​មាន​បញ្ហា​តាំង​ពី​ប្រើ Laptop របស់ Apple មក អ៊ីចឹង​សមាគម​ក្រុម​អ្នក​និពន្ធ​របស់​អាមេរិក​គួរ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់"។

រំឭក​ថា​ប្រភេទ Butterfly Keyboard បាន​បង្ហាញ​ជា​លើក​ដំបូង​លើ MacBook អេក្រង់ ១២ អ៊ីញ​នា​ឆ្នាំ ២០១៥ ហើយ​បន្ត​ប្រើប្រាស់​រហូត​មក​ដល់​ឆ្នាំ ២០១៩។ ប្រភេទ​ Keyboard នេះ​វា​មាន​រាង​តូច​ខ្លាំង ព្រោះ​គេ​ធ្វើ​ឡើង​សម្រាប់​តម្រូវ​តួ​ម៉ាស៊ីន​ដែល​មាន​រាង​ស្តើង បែប​នេះ​អ្នក​មាន​ម្រាម​ដៃ​ធំៗ​គឺ​ដឹង​តែ​លំបាក​ហើយ។

បើ​តាម​ការ​ស្រាវជ្រាវ អត្រា​នៃ​ការ​សរសេរ​ខុស​លើ Keyboard របស់ MacBook Pro ឆ្នាំ ២០១៤ គឺ​មាន​ត្រឹម ៥,៦ ភាគរយ​តែ​ពេល​ឡើង​មក​ប្រើ Butterfly Keyboard ឡើង​ដល់ ១១,៨ ភាគរយ​ឯ​ណោះ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់