• 2020-02-11 06:48:55
  • ព័ត៌មាន

ប្រយ័ត្ន! កំហុសលើ Android អាចឲ្យ Hacker លួចទិន្នន័យតាម Bluetooth បាន

  • 2020-02-11 06:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយ ឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) ធ្វើបច្ចុប្បន្នភាព ប្រសិនបើគេកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៨ ឬ ៩ (Android 8 Oreo ឬ Android 9 Pie) ព្រោះជនអនាមិកអាចបញ្ចូលមេរោគ Malware ហើយលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដែលគេឲ្យឈ្មោះថា BlueFrag។

អ្នកស្រាវជ្រាវបានបញ្ជាក់ថា បញ្ហានេះមិនប៉ះពាល់ដល់ ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ១០ (Android 10) នោះទេ ហើយពួគគេក៏ពុំបានសាកល្បងបញ្ហានេះជាមួយ ប្រព័ន្ធប្រតិបត្តិការអេនដ្រយចាស់ៗជាង អេនដ្រយ៨នោះដែរ។

ដើម្បីការពារពីការលួចយកទិន្នន័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់ប្រសិនបើ ក្រុមហ៊ុនទូរសព្ទរបស់លោកអ្នកបានធ្វើការកែរសម្រួលទាក់ទងនឹងបញ្ហានេះ តែប្រសិនបើពុំមានការធ្វើបច្ចុប្បន្នភាពទេ លោកអ្នកគួរតែបិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់