• 2020-02-11 01:38:26
  • ព័ត៌មាន

ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ប្រកាស​ដក​ខ្លួន​ចេញ​ពី MWC 2020 ​ក្រោម​មូលហេតុ​សំខាន់​មួយ

  • 2020-02-11 01:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​ចុង​ក្រោយ​នេះ Sony គឺ​ជា​ក្រុមហ៊ុន​យក្ស​មួយ​ផ្សេង​ទៀត​ហើយ​ដែល​បាន​ប្រកាស​ថា​នឹង​មិន​ចូលរួម​ពិព័រណ៍ MWC 2020 ឆ្នាំ​នេះ ដែល​ជា​ពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ។

MWC 2020 រៀបចំ​ឡើង​ដោយ​ GSMA ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ២៤-២៧ ​កុម្ភៈ ឆ្នាំ ២០២០ ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។ ដោយ​ព្រួយ​បារម្ភ​ខ្លាច​មាន​បញ្ហា​ឆ្លង​វីរុស​កូរ៉ូណា​ក៏​រុញ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​បាន​បដិសេធ​មិន​ចូលរួម​នៅ​ឆ្នាំ​នេះ ត្បិត​អី​បើ​ក្នុង​ប្រទេស​អេស្ប៉ាញ​ទើប​តែ​ផ្ទុះ ២ ករណី​ក៏​ពិត​មែន។

ក្នុង​នោះ​មាន​ក្រុមហ៊ុន Amazon, Nvidia, Ericsson, Sony និង LG សុទ្ធ​សឹង​បាន​ប្រកាស​ដក​ខ្លួន​រួច​ជា​ស្រេច និង​ជំនួស​ដោយ​ការ​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​នៅ​លើ Online ឬ​លើ YouTube វិញ។

បញ្ជាក់​ថា​ GSMA ក៏​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​អ្នក​ចូលរួម​ផង​ដែរ ដោយ​បាន​ដាក់​កម្រិត​លើ​ការ​ចូលរួម​របស់​ស្ថាប័ន​នៃ​ប្រជាជន​ចិន តែ​យ៉ាងណាមិញ​ប្រសិន​ក្រុមហ៊ុន​ធំៗ​ដក​ថយ​អស់​អ៊ីចេះ​ហើយ ព្រឹត្តិការណ៍​ឆ្នាំ​នេះ​អាច​នឹង​ប្រឈម​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ​ជា​មិន​ខាន៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់