• 2020-02-06 04:22:36
  • ព័ត៌មាន

Toyota Camry ឆ្នាំ២០២០ ចេញម៉ូដែលពិសេសថ្មី លក់តម្លៃខ្ទង់៣ម៉ឺនដុល្លារ

  • 2020-02-06 04:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Camry មិនត្រឹមតែល្បី និងពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែប្រទេសរុស្ស៊ី។ រថយន្ត Sedan ខ្នាតមធ្យមមួយនេះពេញនិយមខ្លាំងណាស់នៅទីនោះ រហូតធ្វើឲ្យ Toyota សម្រេចចេញម៉ូដែលពិសេសថ្មីមួយសម្រាប់ប្រទេសរុស្ស៊ី ហៅថា Camry S-Edition។

រថយន្ត Toyota Camry S-Edition នេះ បានពាំនាំមកនូវការផ្លាស់ប្តូររូបរាង និងអាប់ដេតលក្ខណៈពិសេសជាច្រើន។ ដំបូងបង្អស់គឺពណ៌តួខ្លួន ២ពណ៌ ពោលគឺតួខ្លួនពណ៌ស លាយជាមួយដំបូលពណ៌ខ្មៅ, គម្របកញ្ចក់ពណ៌ខ្មៅ និង កាងលើឃ្លុបក្រោយពណ៌ខ្មៅ ជាដើម។

ជាមួយគ្នានេះ វាបានបំពាក់យ៉ាន់ Alloy ទំហំ ១៨អ៊ីង ហើយបន្ថែមតែមពណ៌ឆ្នូតពណ៌ក្រហមលើកាងមុខ និងកាងក្រោយ, ចង្កៀងក្រោយពណ៌ខ្មៅស្រអាប់ និងឡូហ្គូ S-Edition។ ចំណែកឯផ្នែកខាងក្នុងវិញ បានរំលេចដោយថ្នេរដេរពណ៌ក្រហមលើកៅអីមុខ, តាប្លូ និងកន្លែងដាក់ដៃផ្នែកកណ្តាលជាដើម។

ទោះបីជាយ៉ាងណា Camry S-Edition មិនបានអាប់ដេតផ្នែកមេកានិចឡើយ។ វាបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៩សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៣៣ ៥០០ដុល្លារក្នុងប្រទេសរុស្ស៊ី ដោយមានបំពាក់ប្រព័ន្ធភ្លើង LED និង មុខងារ Toyota Safety Sense មកស្តង់ដារតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់