• 2020-02-03 02:56:01
  • ព័ត៌មាន

ជាប្រវត្តិសាស្ត្រ! Facebook ចាយជាង ១០លានដុល្លារ ដើម្បីចាក់ផ្សាយពាណិជ្ជកម្ម ១នាទី

  • 2020-02-03 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ Facebook បាន​យក​ពាណិជ្ជកម្ម​រយៈពេល ១ នាទី​របស់​ខ្លួន ចាក់​ផ្សាយ​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​កីឡា Super Bowl ឆ្នាំ ២០២០ ដែល​ចាក់​ផ្សាយ​នៅ​តង់​ទី ៤ នៃ​ការ​ប្រកួត។

វីដេអូ​ពាណិជ្ជកម្ម ៦០ វិនាទី​នេះ Facebook ទំនង​ជា​ត្រូវ​ចាយ​លើស​ពី ១០ លាន​ដុល្លារ ព្រោះ​​​វីដេអូ​ពាណិជ្ជកម្ម​រយៈ​ពេល ៣០ វិនាទី អំឡុង Super Bowl នា​ឆ្នាំ​នេះ ជា​មធ្យម​គឺ​គិត​កម្រៃ ៥,៦ លាន​ដុល្លារ។

វីដេអូ​​ពាណិជ្ជកម្ម​ដែល Facebook ចាក់​ផ្សាយ​នៅ Super Bowl គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ "More Together” ដែល​ជំរុញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook ​ចែក​រំលែក​រឿង​រ៉ាវ​កាន់​តែ​ច្រើន​អំពី​ចំណាប់​អារម្មណ៍ និង​បទ​ពិសោធន៍ ទៅ​ក្នុង​ក្រុម​ណា​មួយ​របស់​ពួក​គេ៕​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់