• 2020-01-31 04:29:10
  • ព័ត៌មាន

ក្រោយអង្គការសុខភាពពិភពលោកប្រកាសអាសន្ន Facebook ចាប់ផ្ដើមមានសកម្មភាពលើព័ត៌មានក្លែងក្លាយភ្លែត!

  • 2020-01-31 04:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​ប្រកាស​អាសន្ន​​​ទូទាំង​ពិភពលោក​ចំពោះ​វីរុស​កូរ៉ូណា ពី​សំណាក់​​អង្គការ​សុខភាព​ពិភពលោក​ (WHO) បណ្ដាញ​សង្គម​ Facebook ​ក៏​បាន​ចាប់​ផ្ដើម​​​​ចូល​រួម​ជួយ​ជា​ពិសេស ដោយ​រឹត​ត្បិត​ថា​សាយភាយ​ព័ត៌មាន​ និង​ដំណឹង​មិន​ពិត​អំពី​វីរុស​កូរ៉ូណា និង​ភ្ជាប់​អ្នក​ប្រើ​​ទៅ​កាន់​ដំណឹង​មាន​ប្រយោជន៍​វិញ។

Facebook បាន​ប្រកាស​​ក្នុង​វិបសាយ​របស់​ខ្លួន​ថា​ ​​អ្នក​ជំនាញ​ក្នុង​ការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ពិត​​ដែល​មាន​បណ្ដាញ​នៅ​ទូទាំង​ពិភពលោក​របស់​ខ្លួន កំពុង​បន្ត​កិច្ច​ការ​របស់​ខ្លួន ដោយ​ត្រួត​ពិនិត្យ​លើ​មាតិកា និង​ការ​លើក​ឡើង​មិន​ពិត ដែល​ត្រូវ​បាន​ចែក​ចាយ​ទាក់ទង​នឹង​វីរុស​កូរ៉ូណា។ នៅ​ពេល​ដែល​គេ​កំណត់​​មាតិកា​ណា​មួយ​ថា​ក្លែង​ក្លាយ Facebook នឹង​រឹត​ត្បិត​មាតិកា​នោះ​មិន​ឲ្យ​ Reach ច្រើន​នៅ​លើ Facebook និង Instagram ហើយ​បង្ហាញ​ព័ត៌មាន​ពិត​ជំនួស​វិញ។

Facebook ក៏​នឹង​ផ្ដល់​ Notification ដល់​អ្នក​ដែល​បាន​ Share មាតិកា​ក្លែង​ក្លាយ ឬ​អ្នក​ដែល​ចង់​ Share ដោយ​ប្រាប់​ថា​មាតិកា​នោះ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​ជំនាញ ដោយ​​ពួក​គេ​កំណត់​ថា​ជា​មាតិកា​ក្លែង​ក្លាយ។

Facebook ក៏​នឹង​ចាប់​ផ្ដើម​លុប​ចេញ​នូវ​មាតិកា​ក្លែង​ក្លាយ ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​អង្គភាព​សុខភាព​សកល​លោក​ និង​មន្ត្រី​សុខភាព​ក្នុង​ស្រុក​ ដែល​វា​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើ​ Facebook ដែល​ជឿ​លើ​​មាតិកា​នោះ៕​​​​

ប្រភព៖ facebook ប្រែ​សម្រួល៖ សុខហេង

មតិយោបល់