• 2020-01-30 06:58:54
  • ព័ត៌មាន

Facebook ព្រមចាយ ៥៥០លានដុល្លារ ដើម្បីបញ្ចប់រឿងក្ដី ទាក់ទងមុខងារមួយ

  • 2020-01-30 06:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook និយាយ​ថា​យល់​ព្រម​បង់​លុយ ៥៥០ លាន​ដុល្លារ ដើម្បី​បញ្ចប់​រឿង ​ទាក់ទង​នឹង​​ពាក្យ​បណ្ដឹង​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​សម្រាប់​មុខងារ Tag Suggestion។

ពាក្យ​បណ្ដឹង​​ប្រឆាំង​នឹង​ Facebook ទាក់ទង​នឹង​រឿង​នេះ បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៥។ ជា​ធម្មតា​នៅ​ពេល​ដែល​ធ្វើ​ការ​បង្ហោះ​រូប​ ជាមួយ​មិត្តភ័ក្ដិ​ឬ​សាច់ញាតិ​ដែល​មាន​គណនី Facebook ដូច​គ្នា ភ្លាម​នោះ​វា​នឹង​សម្គាល់​ដោយ​ស្វ័យប្រវត្តិ​ហើយ​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​តាម​រយៈ​លក្ខណៈ​ផ្ទៃ​មុខ​ដែល​បាន​ស្កេន ដោយ​គ្មាន​ឆ្លងកាត់​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន​អ្វី​ទាំង​អស់។ ចំណុច​នេះ​ហើយ​ទើប​នាំ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង ដែល​វា​ក៏​មាន​ល្មើស​​នឹង​ច្បាប់​ស្តី​ពី​សិទ្ធិ​ឯកជន​នៃ​រដ្ឋ Illinois ផង​ដែរ។

ទាក់ទង​នឹង​ការ​ប្ដឹង​ផ្ដល់​នេះ Facebook បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​​របស់​ចៅ​ក្រម​សហព័ន្ធ​ដែល​ សម្រេច​ឲ្យ​ករណី​ពាក្យ​បណ្ដឹង​នេះ​ក្លាយ​ជា​បណ្ដឹង​តាង​​នាម​ក្រុម​ កាល​ពី​ឆ្នាំ ២០១៨។ ប៉ុន្តែ Facebook ចាញ់​ឧទ្ធរណ៍​ ក្នុង​ការ​សម្រេច​របស់​តុលាការ ៣-០ កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩។

​​​​​​​​​ទឹក​ប្រាក់​សម្រួល ៥៥០ លាន​ដុល្លារ​បាន​ពី Facebook នឹង​ត្រូវ​បាន​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​​ Facebook នៅ​រដ្ឋ Illinois ​មួយ​ចំនួន​ដែល​មាន​សិទ្ធ​ទទួល​បាន និង​ត្រូវ​​យក​បង់​ថ្លៃ​​ច្បាប់​របស់​ដើម​បណ្ដឹង។ នេះ​បើ​ផ្អែម​តាម​ការ​ចុះ​ផ្សាយ​របស់ The New York Times៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់