• 2020-01-30 02:56:05
  • ព័ត៌មាន

Apple អាចរកលុយជាមធ្យមបាន ១ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅអំឡុង៣ខែចុងក្រោយ

  • 2020-01-30 02:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​អ្នក​វិភាគ​ភាគ​ច្រើន​ព្យាករណ៍​ថា​ចំណូល​ប្រចាំ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ របស់ Apple អាច​មាន​ខ្ទង់ ៨៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​អាច​រក​បាន​ជាក់​ស្ដែង ៩១,៨ ពាន់​លាន​ដុល្លារ ​គិត​ចាប់​ពី​ថ្ងៃ​ទី ១តុលា ដល់ ៣១ធ្នូ ឬ​រយៈពេល ៩២ ថ្ងៃ។ នេះ​មាន​ន័យ​ថា​ Apple ស្ទើរ​តែ​អាច​រក​ចំណូល​បាន ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

កាល​ឆ្នាំ​មុន​ ចំណូល​រយៈពេល​ ៣ខែ​ចុង​ក្រោយ​របស់ Apple គឺ​មាន ៨៤,៣ ពាន់​លាន​ដុល្លារ ដោយ​សារ​ចំនួន​លក់ iPhone មាន​ការ​ថយ​ចុះ។ វត្តមាន​ iPhone 11 ដែល​មាន​តម្លៃ​ធូរ និង iPhone 11 Pro បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ខ្លាំង ជួយ​ឲ្យ​ក្រុមហ៊ុន​សាង​បាន​កំណត់​ត្រា​ថ្មី​​ទាំង​ផ្នែក​ចំណូល និង​ប្រាក់​ចំណេញ។

ការ​រក​បាន​ ១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ អាច​កើត​មាន​ឡើង​​​តែ​ក្នុង​អំឡុង​រដូវ​កាល​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ ដោយ​ជា​ធម្មតា​ Apple មាន​​អត្រា​ចំណូល ៧៥០ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ​ដែរ Apple រំពឹង​ថា​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៦៣ ទៅ ៦៧ ពាន់​លាន​ដុល្លារ ខណៈ​អ្នក​វិភាគ​ព្យាករណ៍​អំពី​ចំណូល​ខ្ទង់ ៦២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់