• 2020-01-29 04:25:27
  • ព័ត៌មាន

ដៃគូ Apple នឹងបើករោងចក្រផលិតនៅវៀតណាម ចុងឆ្នាំនេះ

  • 2020-01-29 04:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Nikkei Asian Review បាន​ចុះ​ផ្សាយ​ថា​ Pegatron ដែល​ជា​ក្រុមហ៊ុន​ដំឡើង​គ្រឿង​អេឡិចត្រូនិក​ធំ​ទី​ពីរ​ក្នុង​លោក នឹង​បើក​ដំណើរ​ការ​រោងចក្រ​ថ្មី​នៅ​វៀតណាម និង​ឥណ្ឌូណេស៊ី​នា​ចុង​ឆ្នាំ ២០២០ នេះ។

គួរ​ដឹង​ថា Pegatron គឺ​ជា​ដៃ​គូ​រក​ស៊ី​មួយ​របស់ Apple ដែល​បាន​ផ្គត់ផ្គង់​ការ​ដំឡើង​​ឧបករណ៍​ដូច​ជា​ iPhone, iPad ឬ MacBook។ ការ​ប្ដូរ​សង្វាក់​ផលិតកម្ម​ចេញ​ពី​រោងចក្រ​ធំ​ដែល​មាន​ទីតាំង​នៅ​ចិន ក៏​ព្រោះ​តែ​ការ​កើន​ឡើង​នូវ​តម្លៃ​ផលិត​នៅ​ប្រទេស​ចិន ដោយ​សារ​ប្រាក់​ឈ្នួល​ពលកម្ម​មាន​ការ​កើន​ឡើង​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​តឹង​តែង​រវាង​អាមេរិក និង​ចិន។

លោក​ Tung Tzu-hsien

លោក​ Tung Tzu-hsien ដែល​ជា​ប្រធាន​ក្រុមហ៊ុន Pegatron និយាយ​បែប​នេះ​ថា ៖ "ចិន​លែង​ជា​កន្លែង​​ដែល​មាន​ប្រាក់​ឈ្នួល​ពលកម្ម​ទាប​ ដូច​ ៥ឆ្នាំ​មុន​ទៀត​នោះ​ទេ។ បន្ថែម​ពី​នេះ​ សង្គ្រាម​​ពាណិជ្ជកម្ម អាមេរិក-ចិន ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​លំបាក។”

​​លោក​ប្រធាន​រូប​នេះ​និយាយ​ថា​ រោងចក្រ​នៅ​វៀតណាម និង​ឥណ្ឌូណេស៊ី និង​រ៉ាប់​រង​ការ​ផលិត​ឧបករណ៍​សម្រាប់​ភ្ជាប់​ជា​មួយ​អ៊ីនធឺណិត។ រោងចក្រ​​នៅ​ឥណ្ឌូណេស៊ី​នឹង​មាន​ទីតាំង​នៅ​កោះ Batam ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២០ គ.ម ពី​សិង្ហបុរី។ ចំណែក​រោងចក្រ​នៅ​វៀតណាម​នឹង​មាន​ទីតាំង​​នៅ​តំបន់​ភាគ​ខាង​ជើង៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់