• 2020-01-29 06:08:48
  • ព័ត៌មាន

ប៉ះប៉ូវ​ចិត្ត​អតិថិជន Huawei អាច​នឹង​ដាក់​លក់ P40 ថោក​ជាង​ឆ្នាំ​ទៅ​ជាង ២០០ ដុល្លារ

  • 2020-01-29 06:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ​ស្មាតហ្វូន Huawei P30 Pro បាន​ដាក់​លក់​នៅ​តម្លៃ​ប្រហែល ១ ១០០ ដុល្លារ ស្រប​ពេល P30 ធម្មតា​តម្លៃ ៨៨០ ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ ២០២០ តម្លៃ​របស់​ត្រកូល P រំពឹង​នឹង​ចុះ​ថោក​ជាង​មុន​ច្រើន។ នេះ​បើ​តាម​របាយការណ៍​បែកធ្លាយ​ចេញ​ពី @RODENT950។

ប្រភព​បាន​ឲ្យ​ដឹង​ថា Huawei P40 នៅ​ឆ្នាំ​នេះ​នឹង​មាន​តម្លៃ​ប្រហែល ៦៦០ ដុល្លារ ស្រប​ពេល P40 Pro ​ថ្លៃ​ប្រហែល ៨៨០ ដុល្លារ និង​មាន​ម៉ូឌែល​ធុន​ធ្ងន់​មួយ​ទៀត​គឺ P40 Pro Premium Edition ​ថ្លៃ ១ ១០០ ដុល្លារ។

ការ​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ប៉ះប៉ូវ​ចិត្ត​អតិថិជន ក្រោយ​ពេល​ដែល​ស្មាតហ្វូន Huawei លែង​មាន​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន Google ត​ទៅ​ទៀត។

យ៉ាងណាមិញ​សម្រាប់​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​លើ Premium នឹង​ធ្វើ​បាន​ដល់​កម្រិត 10x ស្រប​ពេល Pro កម្រិត 5x និង​ធម្មតា 3x Optical Zoom។ ចំពោះ​កាមេរ៉ា​ក្រោយ​នឹង​មាន Sensor ថ្មី អាច​លោត​ដល់​ទំហំ 52MP ទៀត​ផង៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់