• 2020-01-29 02:17:41
  • ព័ត៌មាន

ដំណឹងល្អ! Galaxy S9 ចាប់ផ្ដើមទទួលបានការអាប់ដេត Android 10

  • 2020-01-29 02:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9 និង S9+ ដែល​បាន​ប្រកាស​​ចេញ​កាល​ពី​ខែ​មីនា ឆ្នាំ ២០១៨ ចាប់​ផ្ដើម​ទទួល​បាន​ការ​អាប់ដេត​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ដោយ​ការ​អាប់ដេត​ចាប់​ផ្ដើម​បញ្ចេញ​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​អាល្លឺម៉ង់ និង​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក។

ត្រកូល Galaxy S9 បាន​ចេញ​លក់​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo ដែល​ធ្វើ​ឲ្យ​នេះ​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ​ធំ​​ទី​បី​សម្រាប់​ស្មាតហ្វូន​ទាំង​ពីរ។ កាល​ពី​ចុង​ឆ្នាំ ២០១៨ និង​ដើម​ឆ្នាំ ២០១៩ ​វា​ទទួល​បាន​ការ​អាប់ដេត​ឡើង Android Pie។

គួរ​ដឹង​ថា​ Samsung បាន​បញ្ចេញ​ការ​អាប់ដេត Android 10 កាល​ពី​ឆ្នាំ​មុន​សម្រាប់ Galaxy S10, S10+, S10E, Note10, Note10+ និង Galaxy Note9 ចេញ​ឆ្នាំ ២០១៨ ផង​ដែរ។ ទូរសព្ទ​ Flagship ដែល​មិន​ទាន់​បាន​អាប់ដេត​នឹង​គេ​ គឺ Galaxy Fold ដែល​រំពឹង​ថា​បាន​អាប់ដេត​នៅ​ខែ​មេសា៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់