• 2020-01-29 01:25:44
  • ព័ត៌មាន

បន្ថយហានិភ័យឆ្លង​ដល់​គ្រូ​ពេទ្យ អាមេរិក​ប្រើ​មនុស្សយន្ត​មើលថែ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជំនួស

  • 2020-01-29 01:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ដែល​ឲ្យ​ឈ្មោះ​ថា​វីរុស​កូរ៉ូណា បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ក្រោយ​ពី​បាន​សម្លាប់​មនុស្ស​អស់​លើស​ពី ១០០ នាក់​ហើយ។

នៅ​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មាន​បច្ចេកវិទ្យា​ឈរ​កម្រិត​កំពូល​មួយ ក៏​បាន​ប្រើប្រាស់​មនុស្សយន្ត​ជំនួស​ការបញ្ឈរ​ជើង​វេជ្ជបណ្ឌិត​ឬ​ក្រុម​គ្រូ​ពេទ្យ​ដោយ​ផ្ទាល់​ក្នុង​ការ​មើល​ថែ​ទាំ​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​វីរុស​មួយ​នេះ។ គោលបំណងក៏​ដោយ​សារ​ចង់​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​ឆ្លង​មក​កាន់​ក្រុម​គ្រូពេទ្យ ក្រោយ​ពី​កើត​មាន​ករណី​គ្រូ​ពេទ្យ​នៅ​ចិន​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ឆ្លង​ពី​អ្នក​ជំងឺ។

ការ​ប្រើប្រាស់​មនុស្សយន្ត​គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ពិសេស​នេះ​ឲ្យ​ឈ្មោះ​ថា ISOPOD ដែល​វា​ជា​បន្ទប់​ពិសេស​សម្រាប់​ទុក​អ្នក​ជំងឺ ទទួល​បា​ន​ការ​ថែទាំ​ដោយ​បច្ចេកវិទ្យា​ទាំង​ស្រុង។

គ្រូ​ពេទ្យ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ​បាន​តាម​រយៈ​អេក្រង់​បង្ហាញ​ព័ត៌មាន និង​តាមដាន​រោគ​សញ្ញា​អ្នក​ជំងឺ ដោយ​មិន​ចាំ​បាច់​ឈរ​ជើង​នៅ​ក្បែរ​ឬ​ប៉ះពាល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់។

ការ​អនុវត្ត​នេះ​បាន​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ឆ្លង​វីរុស​ដំបូង​គេ​បង្អស់​នៅ​សហរដ្ឋអាមេរិក មាន​ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​រស់​នៅ​ទីក្រុង Seattle ដែល​បាន​ទៅ​ជួប​គ្រូពេទ្យ​នា​ថ្ងៃ​ទី ១៩ មករា ក្រោយ​មាន​រោគសញ្ញា​ប្លែក ពេល​លោក​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ទីក្រុង ​Wuhan៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់