• 2020-01-28 07:43:18
  • ព័ត៌មាន

Microsoft បន្សល់កំហុសឆ្គងដ៏អាម៉ាស់លើ Windows 7 ត្រូវបង្ខំចិត្តអាប់ដេតម្ដងទៀត

  • 2020-01-28 07:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ Microsoft បាន​បញ្ចេញ​ការ​អាប់ដេត​ផ្នែក​សុវត្ថិភាព​ជា​លើក​ចុង​ក្រោយ​សម្រាប់​ Windows 7 ដែល​ជា​ការ​បញ្ចប់​ការ​គាំទ្រ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ក្រោយ​រយៈពេល​ជាង ១០​ឆ្នាំ។

ពេល​នេះ​ដែរ Microsoft បាន​បង្ហាញ​ថា​ការ​អាប់ដេត​ចុង​ក្រោយ​នោះ គឺ​មាន​បង្ក​ជា​បញ្ហា​មួយ​ដល់​ Wallpaper លើ​កុំព្យូទ័រ ដែល​វា​អាច​បង្ហាញ​ចេញ​ពណ៌​ខ្មៅ​ នៅ​ពេល​កំណត់​ជា​ Stretch។ វា​ជា​កំហុស​ឆ្គង​ដ៏​អាម៉ាស់​មួយ​ ដោយ​សារ​ Microsoft ត្រូវ​បញ្ឈប់​ការ​​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 នេះ។

កាល​ដំបូង Microsoft និយាយ​ថា​ថា​នឹង​​បញ្ចេញ​ការ​អាប់ដេត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ សម្រាប់​តែ​អង្គភាព​ដែល​ទិញ​នូវ​ Windows 7 Extended Security Updates (ESU) តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ផ្លាស់​ប្ដូរ​ចិត្ត​វិញ ដោយ​នឹង​បញ្ចេញ​ការ​អាប់​ដេត​សម្រាប់​អ្នក​ប្រើ​ Windows 7 និង Windows Server 2008 R2 SP1 គ្រប់​គ្នា​តែ​ម្ដង៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់