• 2020-01-28 02:22:31
  • ព័ត៌មាន

ឥណ្ឌានាំមុខអាមេរិក ក្លាយជាទីផ្សារស្មាតហ្វូនធំទីពីរក្នុងលោក

  • 2020-01-28 02:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ​ទីផ្សារ​ស្មាតហ្វូន​នៅ​ប្រទេស​ឥណ្ឌា​បាន​នាំ​មុខ​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង ក្នុង​កម្រិត​ប្រចាំ​ឆ្នាំ ក្លាយ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​ក្នុង​លោក ដែល​មាន​ស្មាតហ្វូន​ ១៥៨ លាន​គ្រឿង​លក់​ចេញ​លើ​ទីផ្សារ​កាល​ពី​ឆ្នាំ ២០១៩ កើន​ឡើង ៧% ធៀប​នឹង​ឆ្នាំ ២០១៨។

នេះ​ក៏​ដោយ​សារ​ការ​កើន​ឡើង​នៃ​ស្មាតហ្វូន​លំដាប់​កណ្ដាល​ ដែល​ក្រុមហ៊ុន​ទូរសព្ទ​ចិន​បាន​បន្ត​បញ្ចេញ​ទូរសព្ទ​ថ្មីៗ​ឥត​ឈប់​ឈរ​។ ក្រុមហ៊ុន​ដែល​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​ធំ​ជាង​គេ​គឺ Xiaomi ដែល​មាន​ ២៨% កើន​ឡើង ៥% ខណៈ​ដែល Samsung កាន់​កាប់​ ២១% ថយ​ចុះ ៥% និង​តាម​ពី​ក្រោយ​ដោយ​ vivo មាន​ទីផ្សារ ១៦% កើន​ឡើង ៧៦%។

realme ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៤ ដែល​ក្ដោប​ក្ដាប់​ទីផ្សារ ១០% ហើយ​ទំហំ​ទីផ្សារ​គឺ​កើន​ឡើង​រហូត​ដល់ ២៥៥% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។ សម្រាប់ OPPO នៅ​លំដាប់​ទី ៥ មាន​ចំណែក​ទីផ្សារ ៩% កើន​ឡើង​ ២៨%៕

ប្រភព៖ Counterpoint Research ប្រែ​សម្រួល៖ សុខហេង

មតិយោបល់