• 2020-01-28 01:36:59
  • ព័ត៌មាន

​iPad ពីរ​ម៉ូឌែល​ត្រូវ​កាត់ឈ្មោះចេញ រី​ឯ iPhone ម៉ូឌែល​ទាំង​នេះ​រំពឹង​អាច​ឡើង​ទៅ iOS 14

  • 2020-01-28 01:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ជា​រៀងរាល់​ពាក់​កណ្តាល​ឆ្នាំ អំឡុង​ខែ​មិថុនា​ក្រុមហ៊ុន Apple នឹង​បើក​ព្រឹត្តិការណ៍ WWDC ដែល​ឲ្យ​តម្រុយ​ខ្លះៗ​ទាក់ទិន​នឹង​ប្រព័ន្ធ iOS ជំនាន់​ថ្មី។ បើ​តាម​របាយការណ៍​ពី iPhoneSoft គេហទំព័រ​របស់​ប្រទេស​បារាំង​បាន​កត់សម្គាល់​ព្យាករណ៍​ទុក​ជា​មុន​ថា iOS 14 នឹង​នៅ​តែ​បន្ត​គាំទ្រ​លើ​ម៉ូឌែល iPhone ដូច iOS 13 លើកលែង​តែ​ប្រភេទ iPad។

នេះ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់ iPhone 6s/6s Plus និង iPhone SE ទំនង​ជា​អាច​បន្ត​ដំឡើង​ទៅ​កាន់ iOS 14 ដដែល។ iPhone អាច​គាំទ្រ​មាន​ដូច​ខាង​ក្រោម៖

  • iPhone 11 Pro
  • iPhone 11 Pro Max
  • iPhone 11
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone X
  • iPhone 8
  • iPhone 8 Plus
  • iPhone 7
  • iPhone 7 Plus
  • iPhone 6s
  • iPhone 6s Plus
  • iPhone SE
  • iPod Touch Gen 7

ដោយ​ឡែក​សម្រាប់ iPad រំពឹង​ត្រូវ​កាត់​ឈ្មោះ iPad Air 2 ចេញ​ផ្សាយ​ឆ្នាំ ២០១៤ និង iPad Mini 4 ចេញ​ផ្សាយ​ឆ្នាំ ២០១៥ ចេញ ហើយ iPadOS 14 មាន​ដូច​ខាង​ក្រោម៖

  • iPad Pro, 12.9 inch screen
  • iPad Pro, 11 inch screen
  • iPad Pro 10.5-inch screen
  • iPad Pro, 9.7-inch screen
  • iPad Gen 7
  • iPad Gen 6
  • iPad Gen 5
  • iPad mini 5
  • iPad Air 3

បញ្ជាក់​ថា​នេះ​មិនទាន់​ការ​ប្រកាស​ផ្លូវការ​របស់ Apple នោះ​ឡើយ ដោយ​ត្រឹម​ជា​ការ​ទស្សន៍ទាយ​របស់​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក​ល្បី​ឈ្មោះ​មួយ​ប៉ុណ្ណោះ៕​

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់