• 2020-01-27 11:56:25
  • ព័ត៌មាន

បន្តិចទៀតសមាជិក realme 5 series នឹងមកដល់ទីផ្សារប្រទេសកម្ពុជាពេលឆាប់ៗនេះ!

  • 2020-01-27 11:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ ២០១៩ realme ដែលជាម៉ាកទូរស័ព្ទដែលទើបនឹងបង្កើតឡើងមានរយៈពេលត្រឹមតែមួយឆ្នាំកន្លះនោះបានមានការរីកចំរើនយ៉ាងគួរអោយកត់សំគាល់។ បច្ចុប្បន្ននេះ realme ត្រូវបានចាត់ចូលជា ម៉ាកទូរស័ព្ទមួយក្នុងចំណោមម៉ាកធំៗទាំង ១០ នៅក្នុងពិភពលោក ខណៈដែល realme ជាប់ក្នុងចំណាត់ថ្នាក់លេខ ៧ ថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅក្នុងទីផ្សារពិភពលោក។ ជាមួយគ្នានេះដែរ realme 5 series ក៏បានក្លាយជាជម្រើសទីមួយនិងពេញនិយមសម្រាប់យុវវ័យ។

realme 5 series

ហេតុអ្វីបានជា realme 5 series ទទួលបានការគាំទ្រយ៉ាងដូច្នេះ? បើយោងទៅតាមការដាក់បើកសម្ភោធ realme 5 series នៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅនេះ ទូរសព្ទ realme 5 series គឺជាទូរស័ព្ទដែលមានការរួមបញ្ចូលគ្នារវាងកាមេរ៉ា៤គ្រាប់ ផ្តល់ភាពងាយស្រួលក្នុងការផ្តិតយករូបភាពនិងវីដេអូនៅគ្រប់ទីកន្លែង មិនថាឡេនម៉ាក្រូសម្រាប់ថតជិត ឡេនទូលាយ ឡេនថតរូបបញ្ឈរ (Portrait) និង កាមេរ៉ា effect filterជាដើម សុទ្ធតែបានឌីសាញយ៉ាងប្រណិត បំពាក់នូវបន្ទះឈីប(snapdragon 712AIE និង snapdragon 665) កម្លាំងថ្មធំ និងការសាកថ្មល្បឿនលឿន ទទួលបានការពេញនិយមពីសំណាក់យុវវ័យជាច្រើន នេះជាមូលហេតុដែលទូរស័ព្ទ realme 5 series ចាប់ពីពេលដាក់លក់លើទីផ្សាររហូតមកដល់ពេលបច្ចុប្បន្ន realme ទទួលបានចំនួនលក់រហូតដល់ទៅ ៦ លានគ្រឿង។

realme 5 series

realme ក៏បានប្រកាសជាផ្លូវការថា នៅថ្ងៃទី ៥ ខែកុម្ភៈ realme នឹងមានកម្មវិធីបើកសម្ភោធទូរស័ព្ទ 5 series ម៉ូឌែលថ្មីយោងទៅតាមម៉ូដែលទូរស័ព្ទដែល realme ធ្លាប់បានចេញកន្លងមក មិនថាមុខងារ ព៌ណឬតម្លៃនៃទូរស័ព្ទុ សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទាំងអស់គ្នា។ Realme គឺជាម៉ាកដែលដែលមានភាពវ័យក្មេងនិងបាននាំភាពភ្ញាក់ផ្អើល ភាពអស្ចារ្យជាច្រើនដល់យុវវ័យទាំងអស់គ្នា យើងជឿជាក់ថាទូរស័ព្ទដែលនឹងចេញថ្មីនេះនឹងមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងនោះទេ៕

អត្ថបទ៖ រក្សា

មតិយោបល់