• 2020-01-22 01:38:08
  • ព័ត៌មាន

គំរូ​រាង​អម​កាមេរ៉ា ៤ គ្រាប់​លើ Galaxy S20 Ultra ឲ្យ​តម្រុយ​ដឹង​ខ្ទេច​មុន​ប្រកាស​ខែ​ក្រោយ

  • 2020-01-22 01:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​រយៈ​ពេល​ប្រមាណ ៣ សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung នឹង​ប្រកាស​ផ្សាយ​ស្មាតហ្វូន​សេរ៊ី S ឆ្នាំ ២០២០ ដោយ​រំពឹង​មាន Galaxy S20/S20 Plus និង Galaxy S20 Ultra។

តាម​ការ​ទម្លាយ​ចេញ​ពី​គណនី Ishan Agarwal និង​គណនី​ផ្សេង​ទៀត​បាន​ឲ្យ​តម្រុយ​ប្រហាក់ប្រហែល​គ្នា​នៃ​ម៉ូឌែល​កាមេរ៉ា​និង​តួ​ខ្លួន​របស់ Galaxy S20 Ultra។ ផ្នែក​ក្រោយ​មាន​កាមេរ៉ា​សរុប​ចំនួន ៤ គ្រាប់ ដោយ ៣ គ្រាប់​ខាង​លើ​អម Flash LED ក្នុង​នោះ​មាន​ឡេន​មេ 108MP ឡេន Ultra-Wide ទំហំ 12MP និង ToF Len សម្រាប់​វាស់​កម្រិត​ព្រាល។

ដោយ​ឡែក​ផ្នែក​សេសសល់​ពណ៌​ប្រផេះ​នៅ​ខាង​ក្រោម​បន្ទាប់ ផ្ទុក​នូវ​ឡេន Periscope Telephoto ទំហំ 48MP អាច​បង្រួម​នៅ​កម្រិត 10x Optical Zoom និង 100x Digital Zoom ឯ​ណោះ។

ជាង​នេះ​បើ​យើង​មើល​នៅ​ផ្នែក​ខាង​មុខ​គឺ​មាន​អេក្រង់ Infinity-O ចោះ​រាង​រង្វង់​ផ្នែក​កាមេរ៉ា​នៅ​ទីតាំង​កណ្តាល​ដូច Note 10 ប៉ុន្តែ​សម្រាប់​កម្រាស់​ម៉ាស៊ីន​គេ​ជឿ​ថា​ស្តើង​ជាង​ត្រកូល S ឆ្នាំ​ទៅ។

ចំពោះ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឬ​អាច​ឈាន​ចូល​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២០ សម្រាប់​ម៉ោង​នៅ​ប្រទេស​កម្ពុជា៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់